Tuesday, July 15, 2025
Homeព័ត៌មានជាតិខុសបច្ចេកទេសធ្លាក់ជុងដែក​ នៅជាន់ទី២ រងរបួសធ្ងន់

ខុសបច្ចេកទេសធ្លាក់ជុងដែក​ នៅជាន់ទី២ រងរបួសធ្ងន់

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ភ្លាត់ស្នៀត ធ្លាក់ជុងដែកនៅជាន់ទី២ ខណៈកំពុងរៀបបន្ទារនៅ ខាងក្រោយការដ្ឋានសំណង់មួយកន្លែងស្ថិតនៅផ្ទះលេខ២៤៦ ផ្លូវ១៥០ ក្រុម២៦ ភូមិ៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំ​ពេញ កាលពីម៉ោង៤និង៣០នាទី ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧ ។

កម្មករសំណង់ខាងលើមានឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋាន សំណង់មុខ ដេអិនជិតសាលាបញ្ញាសាស្ត្រ មានស្រុកកំណើតនៅភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងឡើងរៀបបន្ទារ ដោយមានខ្សែក្រវ៉ាត់សុវត្ថិភាពជាប់និងខ្លួន មូលហេតុនៃការធ្លាក់មកជុងដែកផ្ទះអ្នកជិតខាងកំពស់ជាន់ទី២ ដោយខុសបច្ចេកទេស ។

យោងតាមមេការសំណង់មានឈ្មោះហៅក្រៅថា ទូច អាយុ៣២ឆ្នាំ បានប្រាប់អោយដឹងថា ជនរងគ្រោះខាងលើធ្វើការងារនៅក្នុងក្រុមហ៊ុនចំនួន៣ឆ្នាំមកហើយ ដោយមុនពេលកើត ហេតុជនរងគ្រោះឡើងទៅរៀបចំបន្ទារនៅខាងក្រោយការដ្ឋានដោយមានខ្សែក្រវ៉ាត់សុវត្ថិភាពជាប់សម្រាបការពាររអិលបាក់ និងរឿងដែលកើតឡើងជាយ​ថា​ហេតុ ។ ស្រាប់តែនៅម៉ោង កើតហេតុខាងលើមានកម្មករសំណង់ដែលធ្វើការងារនៅជាន់ទី២បានប្រាប់ជនរងគ្រោះបានធ្លាក់ចុះមកជុងនឹងដែកផ្ទះអ្នកជិតខាងនៅខាងក្រោយការដ្ឋានសំណង់ ហើយក៏បានរាយ ការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងហៅរថយន្តសង្គ្រោះមកជួយជនរងគ្រោះដែលជាប់និងដែកនៅជាន់ទី២ ។

ភ្លាមៗនោះរថយន្តនិងក្រុមគ្រួពេទ្យនៃមន្ទីរពេទ្យព្រះកុសុមះ និងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងក្រុមកម្មករបាននាំគ្នាកាត់ដែកលួសនិងកាត់ដែកដែលជុងធ្លុះជាប់ជនរងគ្រោះខាងលើ ។

ដើម្បីសែងយកដាក់រថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ដោយសភាពជនរងគ្រោះមានការឈឺចាប់​អស់កម្លាំងស្ទើរតែទ្រាំពុំបាន ។ អ្នកឡោមព័ទ្ធមើលហេតុបានសន្និដ្ឋានថា កម្មករសំណង់ដែលជាជនរងគ្រោះខាងលើប្រហែលជាគ្មានសង្ឃឹមរស់ទេ៕

RELATED ARTICLES