Wednesday, July 16, 2025
Homeព័ត៌មានជាតិរថយន្ត​​ដឹក​​ដី បុក​​ម៉ូតូ បណ្តាល​​ឱ្យ​​ស្លាប់ ពេល​​បញ្ជូន​​ដល់​​មន្ទីរ​​ពេទ្យ

រថយន្ត​​ដឹក​​ដី បុក​​ម៉ូតូ បណ្តាល​​ឱ្យ​​ស្លាប់ ពេល​​បញ្ជូន​​ដល់​​មន្ទីរ​​ពេទ្យ

ខេត្តសៀមរាប ៖  រថយន្តដឹកដី បើកបរបញ្ច្រាស ក្នុងល្បឿនលឿន នៅតាមភូមិ បានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលបុរសម្នាក់ស្លាប់ ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យឯកជន ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង ៤និង២០នាទី រសៀល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើដងផ្លូវគ្រួសក្រហម ចូលទៅវត្តព្រៃផ្តៅ ចម្ងាយ២០០ម៉ែត្រ ពីក្លោងទ្វារ ក្នុងភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប។

ប្រភពព័ត៌មានបានអោយដឹងថា មុខពេលកើតហេតុ  មានរថយន្តដឹកដីកង់១០ បើកបរបញ្ច្រាសទិសគ្នា ពីត្បូង មក ជើង ក្នុងល្បឿនលឿន នៅតាមភូមិ មិនបង្អង់ បានជ្រុលទៅបុក អ្នកជិះម៉ូតូ បណ្ដាលឱ្យ អ្នកជិះម៉ូតូ បន្ទាប់ពីបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែង ទើបសមត្ថកិច្ចអះអាងជាគ្រោះថ្នាក់ចរាចរ រហូតដល់ស្លាប់ម្នាក់នោះ គឺបង្កមកពីអ្នកបើកម៉ូតូ បើកបរក្នុងភាពស្រវឹងបានបើកចូលទៅផ្លូវខាងស្តាំរបស់រថយន្ត។

តាមសម្តីរបស់សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបររថយន្តឈ្មោះ គីម ហុង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ព្រមទាំងថយន្តដឹកដី ម៉ាក (ISUSU) ពណ៌ស ។ រីជនរងគ្រោះឈ្មោះខា ឆោម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បើកបរម៉ូតូម៉ាកZOOMER.X ពណ៌ស គ្មានស្លាកលេខ ។

បច្ចុប្បន្នរថយន្តបង្ក និង ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញបានអូសយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើង គោកនៃស្នងការនគរបាលខេត្ត ដើម្បីរង់ចាំដោះ ស្រាយតាមផ្លូវច្បាប់។

RELATED ARTICLES