Sunday, July 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានចុះស្ពានអាកាស ហ្វ្រាំងអត់ស៊ី ឡើងរង្វង់មូល

ឡានចុះស្ពានអាកាស ហ្វ្រាំងអត់ស៊ី ឡើងរង្វង់មូល

ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លុប មួយគ្រឿង បើកចុះពីលើស្ពានអាកាសជម្ពូវ័ន ក្នុងល្បឿនលឿន លុះជាន់ហ្វ្រាំងមិនស៊ី ជ្រុលបុកឡើងខឿនសួនរង្វង់មូល បណ្តាលឱ្យបែកខឿនរង្វង់មូល បែកកង់រថយន្តខាងមុខទាំង២គ្រាប់ នៅជាប់ក្នុងសួនស្មៅ កណ្តាលរង្វង់មូល។

ហេតុការណ៍នេះលើ បានកើតឡើង កាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសជម្ពូវ័ន ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលជួបគ្រោះថ្នាក់ ជាប្រភេទរថយន្តកូរ៉េឃ្លុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6609។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េឃ្លុបខាងលើ បើកបរតាមផ្លូវ ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ទិសដៅពីត្បូង ទៅជើង ឆ្លងកាត់ស្ពានអាកាសជម្ពូវ័ន ឆ្ពោះទៅមហាវិថីឈ្នះ-ឈ្នះ លុះពេលកំពុងបើកចុះស្ពាន ស្រាប់តែរថយន្តមានបញ្ហាហ្វ្រាំងមិនស៊ី ក៏ជ្រុលបុកឡើងខឿនសួនរង្វង់មូល បណ្តា លឱ្យបែកខឿនខ្ទេច និងបែកកង់រថយន្តខាងមុខទាំង២គ្រាប់ ជាប់ផុងនៅកណ្តាលសួនរង្វង់មូល សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងប៉ះយានដទៃ ហើយក៏មិនបានក្រឡាប់ដែរ គ្រាន់តែធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវម្ខាង ទៀត ភ័យព្រលឹងចុងសក់។

ក្រោយកើតហេតុ ខាងក្រុមហ៊ុនចិន SCG កំពុងនៅថែមើលសួននោះស្រាប់ និងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ បានចុះទៅអន្តរាគមន៍ រង់ចាំខាងរថយន្តចេញសងថ្លៃខូចខាតរបស់ក្រុមហ៊ុនចិន ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES