ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនផ្ទុកលើសទម្ងន់ ធ្វើឱ្យស្រុតផ្លូវថ្នល់ បែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន គឺត្រូវប្រឈមនឹងការផ្តន្ទាទោស និងពិន័យជាប្រាក់។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានជម្រាបជូនសាធារណជន អ្នកប្រើប្រាស់រថយន្តដឹកទំនិញធុនធ្ងន់ ជាសាធារណៈថា យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៧៥ បានចែងថា អ្នកប្រើប្រាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកជញ្ជូនទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ធ្វើឱ្យ ស្រុតផ្លូវថ្នល់ បែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល។
ក្រសួងសាធារណការ បានបញ្ជាក់បន្ថែមថា មន្ត្រីមានសមត្ថកិច្ចដែលអនុញ្ញាតឱ្យរថយន្តផ្ទុកលើសទម្ងន់ ធ្វើចរា ចរណ៍លើបណ្តាញផ្លូវថ្នល់ ហើយបណ្តាលឱ្យស្រុតផ្លូវថ្នល់ បែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន ត្រូវផ្តន្ទាទោសដូចចារី៕