Tuesday, June 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ រលំផ្ទះ១៧ខ្នង

ខ្យល់កន្ត្រាក់ រលំផ្ទះ១៧ខ្នង

ខេត្តព្រៃវែង ៖ ខ្យល់កន្ត្រាក់ដែលបោកបក់មកជាមួយនឹងភ្លៀងមួយមេធំ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ១៧ខ្នង ជាមួយគ្នានោះ ដើមឈើនិងផលដំណាំជាច្រើន ក៏ត្រូវបានរងការខូចខាតផងដែរ។

គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំ ណុចភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៍។

យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា គ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះ បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន១៧ខ្នង ត្រូវរងការខូចខាត ក្នុងនោះផ្ទះចំនួន១៤ខ្នង បានប៉ើងដំបូល និងជញ្ជាំង និង៣ខ្នងផ្សេងទៀត ដួលរលំរាបដល់ដី ជាមួយគ្នានោះដើមឈើធំៗ ជាច្រើនដើម និងដំណាំជាច្រើនហិកតារ ក៏ត្រូវរងការបំផ្លាញផងដែរ។

លោក ភោគ ផានី មេឃុំអ្នកលឿង បានឱ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រោយពីទទួលបានព័ត៌មានថា មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋភ្លាម អាជ្ញាធរឃុំនិងស្រុក ព្រមទាំងមន្ត្រីអនុសាខាកាកបាទក្រហមស្រុក បានចុះទៅត្រួតពិនិត្យ និងជួយអន្តរាគមន៍ភ្លាមៗ ហើយគ្រោងនាំយកជំនួយមនុស្សធម៌របស់កាកបាទក្រហម ទៅចែកជូនដល់គ្រួសាររងគ្រោះទាំងអស់៕

RELATED ARTICLES