Friday, July 4, 2025
Homeតារាខ្មែរសុខ ពិសី ប្រុសលង់ស្នេហ៍ ចាក់សាក់លើដើមទ្រូង

សុខ ពិសី ប្រុសលង់ស្នេហ៍ ចាក់សាក់លើដើមទ្រូង

ភ្នំពេញ ៖ ចំណងស្នេហាតារារចម្រៀង សុខ ពិសី និងថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាង១០ឆ្នាំ តែនៅទ្រឹង គ្មានដំណឹងរៀបការនោះ អាចប្រឈមបញ្ហា ប្រសិនបើអ្នកទាំងពីរ នៅតែពន្យារពេលលាតត្រដាងជាសា ធារណៈ ព្រោះពេលនេះ ថៅកែ មានគូប្រជែងកាន់តែច្រើនទៅៗ ។ មិនត្រឹមតែមានប្រុសកាត់តរូបភាពភ្ជាប់ជាមួយសុខ ពិសី ដូចជាបណ្ដើរគ្នាទៅញាំការ ជិះដាយណូស័រ និងជិះម៉ូតូតែពីរនាក់ជាដើមប៉ុណ្ណោះទេ ប៉ុន្ដែពេលនេះក៏មានប្រុសខ្លះចាប់ផ្ដើមហ៊ានសាក់រូបពិសី លើដើមទ្រូងទៀតផង ព្រោះតែស្រលាញ់នាងខ្លាំងពេក ក្នុងនោះមានដូចជាលោកអ៊ូ ពុទ្ធថៃ ដែលថ្មីៗនេះ ដោះអាវសាក់រូបពិសី លើដើមទ្រូង ជាមួយសំណេរថា «បងនឹងសាក់រូបអូន លើទ្រូងបង ពេញមួយជីវិត សុខ ពិសី!» ។

 លោកអ៊ូ ពុទ្ធថៃ បង្ហាញរូបចាក់សាក់រូបសុខ ពិសី លើដើមទ្រូង

អ្នកគាំទ្រ (Fan) របស់សុខ ពិសី មួយចំនួន បានដាស់តឿនទៅលោកអ៊ូ ពុទ្ធថៃ ថាលោកធ្វើបែបនេះ អាចប្រឈមជាមួយស្រីស្នេហ៍ខ្លួន ប្រសិនបើថ្ងៃក្រោយ ភរិយាលោកមិនមែនជាសុខ ពិសី ហើយក៏ប៉ះពាល់ដល់អារម្មណ៍ម្ចាស់ចិត្តពិត របស់សុខ ពិសី ដែរ ។ ប៉ុន្ដែលោកនៅតែបង្ហាញអារម្មណ៍ស្នេហ៍ស្មោះសុខ ពិសី តែម្នាក់ ដូចជាដាក់រូបថតនាង លើអេក្រង់ទូរស័ព្ទហើយអង្គុយមើលគ្រប់ពេលជាដើម ។ ប៉ុន្តែសម្រាប់ពិសី នាងហាក់ ស៊ាំទៅហើយ ចំពោះសកម្មភាពប្លែកៗរបស់ប្រុសទាំងឡាយ ដែលបង្ហាញឲ្យនាងដឹងថា គេស្រលាញ់នាងលើសពីFan ព្រោះប្រុសៗទាំងនោះ មានគ្រប់ស្រទាប់វណ្ណៈទាំងអស់ ក្នុងនោះតាមដឹង មានទាំងអ្នកឧកញ៉ា, មន្ត្រីរាជការ និងយុវវ័យដែលមានអាយុប្អូននាងជាច្រើនឆ្នាំ ។

សុខ ពិសី គ្មានវិធីទប់ស្កាត់អ្នកកាត់តរូបភាពធ្វើជាសង្សារ ឬរៀបការជាមួយនាងទេ តែផ្ទុយទៅវិញ នាងមានតែរីករាយ ដោយចាត់ទុកថា ពួកគេទាំងនោះគឺជាអ្នកគាំទ្រខ្លួន ។ ប៉ុន្ដែសម្រាប់អ្នកសាក់រូបនាងលើដើមទ្រូង គឺជារឿងផ្សេង ព្រោះពួកគេចាត់ទុកនាង លើសពី Fan ឬក្ដីប្រាថ្នាចង់បាននាងធ្វើជាប្រពន្ធតែម្ដង តែក្រុមនេះអាចឈូសលុបសាក់រូបពិសី ចេញវិញ នៅពេលណាដែលពិសី ប្រកាសថា ខ្លួនមានគូស្នេហ៍ហើយ ឬក្រោយរៀប ការប្ដី ជាមិនខាន ដែលពេលនេះ ទោះជាប្រឹងទុកសាក់នេះតទៅទៀត ក៏អត់ប្រយោជន៍ដែរ ។

 សុខ ពិសី វ័យ៣៥ឆ្នាំ នៅតែជាមុខសញ្ញារបស់ប្រុសអ្នកមានទ្រព្យនិងអំណាច នៃការតាមឆក់បេះដូងនាងគ្រប់ពេល បើសិនជានាងបន្ដពន្យារពេលរៀបការទៀត តែចំពោះថៅកែសាន់ដេ បែរជាមិនដែលបង្ហាញ អារម្មណ៍ខ្លាចស្នេហាប្រឈមភាពប្រែប្រួលឡើយ ព្រោះមិនត្រឹមតែមិនចេញមុខប្រកាសពីស្នេហានេះដោយចំហទេ ប៉ុន្ដែលោកក៏មិនដែលតឿនពិសី រឿងរៀបការ អំឡុងពេលដែលមានប្រុសកាន់តែច្រើន ចេញមុខធ្វើជាគូប្រជែងស្នេហ៍ជាមួយលោកនោះដែរ ។

សូមបញ្ជាក់ថា សុខ ពិសី មានសន្ទុះទីផ្សារចម្រៀងល្អ នៅឆ្នាំ២០២៥ ព្រោះបានចេញច្រៀងតាម Pub និងក្លឹប ជាបន្ដបន្ទាប់ ទោះជាពេលនេះ ចូលរដូវធ្លាក់ភ្លៀងក្ដី ។ តារាសាច់ខ្ចីដូចបណ្ដូលចេក រូបនេះ ធ្លាប់បង្ហាញ អា រម្មណ៍ពិបាកចិត្ត ដោយសាតែឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោធា ជំរុញឲ្យរៀបការ ជាច្រើនលើកច្រើនសា តែនាងបែរជាមិនហ៊ានប្រថុយធ្វើកូនក្រមុំមែនទែនទេ ។ តាមប្រភពថា បើមានប្រុសកាន់តែចេញមុខច្រើន បង្ហាញសញ្ញាសុំស្នេហាសុខ ពិសី រហូតចាក់សាក់លើទ្រូងបែបនេះទៀត នោះលោកថៅកែ ឡាយ សុខចំរើន ប្រាកដជាមិនអាចទប់ជាប់បានឡើយ ដែលពេលនោះហើយ ចំណងស្នេហាលាក់ជាង ១ទសវត្ស នឹងប្រឈមហានិភ័យជាមិនខាន ៕

RELATED ARTICLES