Saturday, July 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមណាត់ញ៉ាំអី ចាប់ជំរិតទារលុយ១លាន ជា---/ប់ខ្នោះ៣

ណាត់ញ៉ាំអី ចាប់ជំរិតទារលុយ១លាន ជា—/ប់ខ្នោះ៣

ភ្នំពេញ ៖ ជនជាតិចិន ១ក្រុម បានធ្វើសកម្មភាពប្រើល្បិចណាត់ជួបថៅកែជនជាតិចិន ២នាក់ប្តីប្រពន្ធ មកញ៉ាំអី រួចនាំបក្ខពួកចាប់ជំរិតទារប្រាក់ ចំនួន១លានយ័ន ជាថ្នូរនឹងការដោះលែង លុះក្រោយមក ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានដាក់ពាក្យបណ្តឹង ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីចាប់ជំរិតទារប្រាក់នេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ រហូតមកដល់វេលាម៉ោង ៦និង៥០នាទីព្រលប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ នៅត្រង់ចំណុចសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ ZHANG REN HUA ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។ ទី២-ឈ្មោះ LU MING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន និងទី៣-ឈ្មោះ HANG HANG CHAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។ ចំណែកជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បុរសជាប្តី មានឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន។

តាមប្រភពសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីចាប់ជំរិត បង្កដោយជនជាតិ ចិន៣នាក់ ចាប់ក្រោមរូបភាពណាត់មកជួប និងញ៉ាំអីជាមួយថៅកែចិន ហើយចាប់ជំរិតតែម្តង។

ប្រភពដដែល បន្តថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំងនិងជំរិតទារប្រាក់ ចំនួន១លានយ័ន ទៅលើពួកខ្លួន នៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រ ធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

រហូតមកដល់វេលាម៉ោង ៦និង៥០នាទីព្រលប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហ ការ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ (១-ឈ្មោះ ZHANG REN HUA ២-ឈ្មោះ LU MING ៣-ឈ្មោះ HANG HANG CHAI) នៅត្រង់ចំណុចសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ក្រុមជនសង្ស័យជាជនជាតិចិន ទាំង៣នាក់ខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES