Monday, July 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ជើងជ្រូក-ស្លាបមាន់បង្កក ជិត៤តោន

ចាប់ជើងជ្រូក-ស្លាបមាន់បង្កក ជិត៤តោន

ភ្នំពេញ ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបជើងជ្រូក និងស្លាបមាន់បង្កក ប្រមាណជិត៤តោន ដែលលួចពីប្រទេសវៀតណាម ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីចែកចាយលក់។

ការចាប់បង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកហ៊ុន សារ៉ាត់ ដែលដឹកនាំក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វផ្ទាល់ បានបញ្ជាក់ថា មន្ត្រីជំនាញ បានចុះឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA ដឹកសាច់សត្វបង្កកចំនួន ២៧៥កេសក្រដាស ដែលស្មើនឹង៣៧២០គីឡូក្រាម។

លោកបន្តថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្នុងនោះមានស្លាបមាន់ និងជើងជ្រូក ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។

ក្រោយឃាត់ឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាំងបទល្មើសខាងលើ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES