Saturday, July 19, 2025
Homeតារាខ្មែរឆឹម សក្កដា ប្រាប់ទៅស្រីចង់រួមភេ.../ទ «ខ្ញុំលក់ពេជ្រ អត់លក់ពង»

ឆឹម សក្កដា ប្រាប់ទៅស្រីចង់រួមភេ…/ទ «ខ្ញុំលក់ពេជ្រ អត់លក់ពង»

 ភ្នំពេញ ៖ គូដណ្ដឹងរបស់តារាចម្រៀង ពេជ្រ សោភា លោកឆឹម សក្កដា បានទម្លាយរឿងសម្ងាត់របស់ខ្លួន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នា២០២៥ ថាមានស្រីម្នាក់ ឆាតតាមតេឡេក្រាម ដោយនិយាយត្រង់ៗថា «បើគេងជាមួយចែ មួយយប់ អូនយកប៉ុន្មាន?»។ ស្រីរូបនោះបានសុំទោសសក្កដា ដែលសួរត្រង់ៗបែបនេះ ព្រោះគាត់ចាប់អារម្មណ៍លោកសក្កដា ជាយូរមកហើយ។ ប៉ុន្ដែសក្កដា តបថា «ខ្ញុំលក់ពេជ្រ អត់លក់ពងទេចែ បើចែចង់ទិញពេជ្រ មានទាំងលក់រាយ និងបោះដុំ តែបើលក់អីផ្សេង ចែសួរខុសមនុស្សហើយ» ។

 ចម្លើយរបស់លោកឆឹម សក្កដា ប្រាប់ទៅស្រីមានដុល្លារ អត់អ្នកចាយនោះ ខកចិត្តណាស់ ព្រោះនាងខំសរ សើរថា តារាសម្ដែងរូបនេះសង្ហា គាត់ចូលចិត្តខ្លាំង តែនៅពេលសួរដល់តម្លៃខ្លួនដេកមួយយប់ យកប៉ុន្មាន បែរជាលោកសក្កដា មើលរំលងលុយដុល្លារទៅវិញ ទើបលោកសក្កដា ថាស្រីរូបនោះ បានប្លុកលោកចោលតែម្ដង។ ជាមួយគ្នានេះ លោកសក្កដា ថែមទាំងនិយាយបញ្ឈឺទៅស្រីរូបនោះថា «សង្ឃឹមថាបងស្រីមកសួរហ្នឹងមានលុយជាងខ្ញុំទៅចុះ បានហ៊ានម្ល៉ឹង» ។ លោកសក្កដា ថែមទាំងបង្ហាញឈ្មោះហាងពេជ្រ ដល់ស្រីរូបនោះ អាចទៅរកលោកនៅទីនោះបានទៀតផង បើទោះជារូបលោកបានដឹងថា ស្រីរូបនោះ ត្រូវការតែពង មិនមែនពេជ្រក្ដី ។

  ជុំវិញករណីនេះ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានខម្មិនទៅសក្កដា ថា «អុញ! មានអញ្ចឹងទៀតលោកអើយ! ចប់ហើយ ស្រីៗមួយចំនួន បែបគាត់កើតរោគចិត្តទេដឹងលោកក្មួយ?»។ ចំណែកលោកបញ្ញា ឫទ្ធិ ខម្មិនថា «លុយសុទ្ធ» ។ រីឯលោកឃុំ ប៉ុណ្ណាដែត ខម្មិនថា «ចុម!  មានអញ្ចឹងទៀត» ។

សូមបញ្ជាក់ថា លោកឆឹម សក្កដា ធ្លាប់ធ្វើជា BA ឲ្យហាងពេជ្រ ជាបន្ដបន្ទាប់ ហើយលោកធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅថ្ងៃអនាគត ចង់បើកហាងលក់ពេជ្រ ព្រោះលោកនិងបងប្អូន សុទ្ធតែមានជំនាញនិងដឹងពីវិធីលក់ពេជ្រ អីចឹងបើមានហាងផ្ទាល់ខ្លួន អាចជួយឲ្យបងប្អូនមានការងារធ្វើ។ ប៉ុន្ដែលោកថា មុខរបរនេះត្រូវការប្រើទុនច្រើនណាស់ ហេតុនេះហើយបានជាលោកមិនទាន់សម្រេចបំណងមួយនេះបាននៅឡើយ ។

  ប្រភពបានឲ្យដឹងថា មូលហេតុដែលលោកឆឹម សក្កដា ត្រូវស្រីចំណាស់ទ្រព្យស្ដុក ចង់ទិញឲ្យដេកជាមួយ (រួមភេទ) ដោយលោកយកប៉ុន្មានក៏ហ៊ានចំណាយនោះ ដោយសារតែនារីៗទាំងនោះគ្រឺតក្នាញ់លោកសក្កដា ចូលចិត្តតែថតបង្ហាញសាច់ដុំធំណែនល្អ ធ្វើឲ្យនាងក្នក់ក្នាញ់ ចង់តែស្ទាបអង្អែលសាច់លោក ជាថ្នូរលុយ ។ ប៉ុន្ដែលោកសក្កដា បែរជាប្រកែកញ៉ាញចំពោះរឿងលក់ខ្លួននេះទៅវិញ បើទោះជាមានតារាខ្លះប្រថុយដើរផ្លូវនេះលុយ ហើយបើពួកគេប៉ះម៉ូយខ្លះ ដៃទូលាយ ហ៊ានទាំងទិញរថយន្ដ និងផ្ទះឲ្យទៀតផង ឲ្យតែពួកគេពេញចិត្តសេវាកម្ម ប៉ុន្ដែលោកសក្កដា សុខចិត្តថតយកលុយតក់ៗពីសិល្បៈ មិនចង់លោតឆត្រឡើយ ។

  ទាក់ទងរឿងលោកឆឹម សក្កដា ត្រូវស្រីអ្នកមានចង់ទិញខ្លួននេះដែរ គូដណ្ដឹងរបស់លោកសក្កដា អ្នកនាងពេជ្រ សោភា គ្មានប្រតិកម្មអ្វីទាំងអស់ ដោយនាងគ្រាន់តែនិយាយដោយប្រយោលថា «គ្មានរឿងអ្វីដែលយើងដោះស្រាយមិនបាននោះទេ» ។

  សូមបញ្ជាក់ថា ឆឹម សក្កដា មុនត្រូវស្រីម្នាក់បបួលដេកជាថ្នូរលុយនេះ លោកសក្កដា កំពុងតែមានជំងឺផ្លូវចិត្ត (Depression) យ៉ាងធ្ងន់បំផុត តម្រូវឲ្យលោកត្រូវលេបថ្នាំជាប្រចាំតែម្ដង ហើយនៅពេលណាលោកផ្ដាច់ថ្នាំ គឺមួយយប់ទល់ភ្លឺ ដេកអត់លក់ឡើយ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ថ្មីៗនេះ លោកសក្កដា ថាបានយល់សប្ដិ ឃើញខ្លួនឯងស្លាប់ ហើយលោកថា ខំតែអរ ព្រោះគិតថារួចកម្មពៀរ  ប៉ុន្ដែស្រាប់តែពេលភ្ញាក់ឡើង បែរជាឃើ ញលោកនៅមានជីវិតដដែល ធ្វើឲ្យលោកមានអារម្មណ៍ Sad ។ តារារួមអាជីពជាច្រើន បានព្យាយាមលើកទឹក ចិត្ត និងលួងលោមលោក កុំឲ្យគិតខ្លី និងកុំចុះចាញ់ជំងឺបាក់ទឹកចិត្ត បន្ដដំណើរទៅមុខទៀត ។ ប៉ុន្ដែតារាខ្លះបានក្រើនរំលឹកលោកសក្កដា ថាបើលោកនៅតែហ៊ានថតដោះអាវ បង្អួតសាច់ដុំធំៗបែបនេះទៀតនោះ នឹងមានស្រីផ្សេងទៀត ឆាតបបួលទៅរួមភេទទៀតជាមិនខាន ។

  គួរបញ្ជាក់ថា មិនមែនមានតែឆឹម សក្កដា មួយទេ ដែលជួបរឿងភ្ញាក់ផ្អើល (ស្រីហៅទៅរួមភេទ) បែបនេះ ដោយមុននេះ តារាប្រុសរូបសង្ហា ម្នាក់ផ្សេងទៀត គឺលោកហេង នរ:កក្កដា ក៏ធ្លាប់បានទម្លាយរឿងមានស្រីទាក់ទងហៅទៅរួមភេទផងដែរ តែត្រូវប្រុសសង្ហាដែលទើបផ្តាច់ពាក្យពីគូដណ្តឹងនោះ បដិសេធដូចគ្នាដែរ៕

RELATED ARTICLES