Tuesday, July 22, 2025
Homeតារាខ្មែរតារាសម្ដែងលោកស៊ីណាវ៉ាត់ត្រា រំភើបឃើញឆ័យលី ដាឡែន រៀបការប្ដីថ្មី

តារាសម្ដែងលោកស៊ីណាវ៉ាត់ត្រា រំភើបឃើញឆ័យលី ដាឡែន រៀបការប្ដីថ្មី

ភ្នំពេញៈតារាសម្ដែងលោកស៊ីណាវ៉ាត់ត្រា បានបង្ហាញអារម្មណ៍ត្រេកអរនៅពេលដែលឃើញអ្នកនាងឆ័យលី ដាឡែន រៀបការស្វាមីនៅអាមេរិក កាលពីពេលថ្មីៗនេះ។លោកស៊ីណាវ៉ាត់ត្រា ចាត់ទុកថាភាពឯកកា (Sad) របស់ដាឡែន ត្រូវបញ្ចប់ព្រោះពេលនេះនាងរកបានអ្នកកំដរភាពឯកោនោះហើយ ។

 លោកស៊ីណាវ៉ាត់ត្រា ថ្លែងសារថា«ចូលរួមត្រេកអរបងស្រីដែលបានគូដ៍មានក្ដីសុខ ជូនពរចែស្រលាញ់គ្នារហូត  ពេលនេះចែបានជួបមនុស្សកំដរចែសេដ កំដរសប្បាយ និងកាន់ដៃគ្នារហូត ប្អូនឃើញបងបែបនេះក៍សប្បាយ ជូនពរចែពីចម្ងាយ »។

 ការលើកឡើងរបស់លោកស៊ីណាវ៉ាត់ត្រា បែបនេះបន្ទាប់ពីអ្នកនាងឆ័យលី ដាឡែន ដែលកំពុងរស់នៅអាមេរិកបានរៀបការតាមបែបបស្ចឹមប្រទេសជាមួយលោក អាលី សុទ្ធ (Ally Soth) អាយុ៣០ឆ្នាំ អាណិកជនខ្មែរនៅអាមេរិក កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីនាងផ្អាកការងារសិល្បៈនៅខ្មែរ ហើយចេញទៅរស់នៅអាមេរិកជាង១ឆ្នាំ។អ្នកនាងដាឡែន ដែលបានលែងលះអតីតស្វាមីវ័យក្មេងកាលពីឆ្នាំ២០១៩ នោះបានប្រើជីវិតជាស្រ្ដីមេម៉ាយឯកាជាង៥ឆ្នាំមកហើយ គឺទើបតែពេលនេះនាងរកបានគូជីវិតថ្មីជាបុរសរស់នៅអាមេរិក ទើបលោកស៊ីណាវ៉ាត់ត្រា ថាភាពឯកោរបស់នាងត្រូវបានបិទបញ្ចប់ត្រឹមឆ្នាំ២០២៥ ។

 គួរបញ្ជាក់ថាតារាសម្ដែងស៊ីណាវ៉ាត់ត្រា និងអ្នកនាងឆ័យលី ដាឡែន រាប់អានគ្នាខ្លាំងដូចបងប្អូន ព្រោះអ្នកទាំងពីរជាអ្នករស់នៅខេត្តបាត់ដំបងដូចគ្នា ។លោកណាវ៉ាត់ត្រា ធ្លាប់និយាយថាលោកទទួលបានការណែនាំច្រើនពីដាឡែន ទាក់ទងការសម្ដែងសិល្បៈ ហើយនាងក៍លើកទឹកចិត្តលោកឲ្យបន្ដអាជីពនេះ តាមការស្រលាញ់របស់លោកផងដែរ ។ប៉ុន្ដែគួរឲ្យស្ដាយដោយសារតែមង្គលការរបស់ដាឡែន ធ្វើលើទឹកដីអាមេរិក ទើបលោកស៊ីណាវ៉ាត់ត្រា ដែលកំពុងរស់នៅស្រុក​ខ្មែរមិនបានចូលរួមសាទរដោយផ្ទាល់ឡើយ ៕

RELATED ARTICLES