Thursday, August 7, 2025
Homeសង្គម និងជីវិតពលករខ្មែរ វិលពីថៃ តាមច្រកដូង ១សប្តាហ៍ ជិត១៥ម៉ឺននាក់

ពលករខ្មែរ វិលពីថៃ តាមច្រកដូង ១សប្តាហ៍ ជិត១៥ម៉ឺននាក់

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានរបាយការណ៍ថា រាប់ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្រោយពីមានបទឈប់បាញ់ មានពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកអន្តរជាតិ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួនជាង ១៤២ ៥០០នាក់ ក្នុងនោះមានស្ត្រី ជាង៦ម៉ឺន១០០នាក់ និងបន្តសម្រុកចូលមកបន្ថែម ទៀតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ដោយសារមានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរ ជាច្រើនទម្រង់ ដូចជា ការគំរាមមិនផ្តល់ប្រាក់ខែ ដើម្បីបង្ខំឱ្យពលករខ្មែរ បន្តធ្វើការ បើទោះបីជាពលករខ្មែរស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរ មួយចំនួន មានការភ័យខ្លាច មិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅ ដោយភ័យខ្លាចរងនូវអំពើហិង្សានានា។

ក្រសួងនិងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបង្កើននិងផ្តល់ឱកាសការងារក្នុងប្រទេស ជាច្រើន ដល់ពលករខ្មែរ ទាំងអស់ ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញ និងធានានូវការទទួលបានការងារសមរម្យ របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេល កំពុងធ្វើការ ទាំងពេលចូលនិវត្តន៍៕

RELATED ARTICLES