Thursday, August 7, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីសុខាភិបាល ណែនាំបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺគ្រុនឈាម

រដ្ឋមន្ត្រីសុខាភិបាល ណែនាំបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺគ្រុនឈាម

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានណែនាំដល់មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ សហ ការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការជួយគាំទ្រសុខភាពសាធារណៈ ដោយត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាការបង្កើនការអប់រំសុខភាពតាមគ្រប់មធ្យោបាយ ជាពិសេសការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយត្រូវសហការបាញ់ថ្នាំសម្លាប់មូស នៅតំបន់ដែលមានហានិភ័យខ្ពស់។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាល ក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិ បាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

លោកឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងស្មារតីរួបរួមសាមគ្គីភាពគ្នា ជួយគ្នាគាំទ្រគ្នាដោយស្វ័យប្រវត្តិ ទាំងជំនាញបច្ចេកទេសវះកាត់ ថែទាំព្យាបាល ទាំង ការលើកកម្ពស់ទឹកចិត្តស្មារតី ដោយមានការចុះជួយគ្នាពីមន្ទីរពេទ្យជាតិទាំងអស់ សាកលវិទ្យាល័យជាតិ និងបណ្តាខេត្តទាំងអស់ ចូលរួមបេសកម្ម សុខាភិបាលនាគ្រាអាសន្នចាំបាច់បំផុត ក្នុងនាមជាកងទ័ពអាវស។

បន្ថែមពីនេះ លោកបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល ឱ្យបន្តសកម្មភាព វប្បធម៌ដ៏ល្អប្រពៃបែបនេះតទៅ ទៀតច្រើនជំនាន់ ដោយ ត្រូវត្រៀមលក្ខណៈ ស្មារតីយកចិត្តទុកដាក់កម្រឹតខ្ពស់គ្រប់ពេលវេលា គ្រប់វិនាទី ចំ ពោះរាល់ព្រឹត្តិការណ៍អវិជ្ជមានដែលអាចកើតមានឡើង ហើយ ត្រូវយកបទពិសោធន៍កន្លងមក មករៀបចំជាការណែនាំ ផែនការសកម្មភាពបន្ត និងសម្រាប់ពេលបន្ទាប់ ទាំងដំណាក់កាលមុនហេតុការណ៍ ដំណាក់កាលកំពុងកើតហេតុការណ៍ និងដំណាក់កាលក្រោយហេតុការណ៍។ ការគិតគ្រប់ជ្រុងជ្រោយ ចេញពីបទពិសោធន៍ជាក់ស្តែង សម្រាប់ ពេលបន្តបន្ទាប់ និងពេលក្រោយៗ តាមរយៈការរៀបចំផែនការសកម្មភាព គឺជាភាពឈ្នះយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវរៀបចំពិនិត្យ និងវាយតម្លៃនូវផលប៉ះពាល់ នៅពេលដែលស្ថានភាពល្អប្រសើរ ឡើងវិញ ដោយត្រូវធានាយ៉ាងណា ឱ្យដំណើរការបម្រើសេវាសុខាភិបាលជាសា រវន្ត័នៅដំណើរការជាធម្មតា និងត្រូវពិនិត្យជំហានបន្តបន្ទាប់ ទាំងការរៀបចំជួសជុលការខូចខាតទាំងឡាយ តាមស្ថានភាពចំពោះមុខ ឈរលើដំណាក់កាលរៀបចំរយៈពេលខ្លី និងផែនការប្រមើលមើល រយៈពេលវែង៕

RELATED ARTICLES