Wednesday, October 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគ្គិភ័យ ឆេះបន្ទប់ខារ៉ាអូខេគ្រួសារ រ៉ូមែនទិច

អគ្គិភ័យ ឆេះបន្ទប់ខារ៉ាអូខេគ្រួសារ រ៉ូមែនទិច

ភ្នំពេញ ៖ នៅវេលាម៉ោង ១៣:៤០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ មានករណីអគ្គិភ័យ ឆេះនៅចំណុច រ៉ូមែនទិច ខារ៉ាអូខេគ្រួសារ ស្ថិតនៅផ្លូវ៤៧  ភូមិ១៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីជាងកាត់ដំបូល ខ្ទាតផ្កាភ្លើង បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាតបន្ទប់ខារ៉ាអូខេ ទំហំ ០៤ម៉ែត្រ X ០៦ម៉ែត្រ ចំនួន០៣បន្ទប់ (ខូចខាត ៥០%)។

នៅវេលាម៉ោង១៤:៤០នាទីរសៀល ថ្ងៃដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថ យន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប៕

RELATED ARTICLES