Thursday, October 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបកម្ចីខុសច្បាប់ វ៉ៃខ្នោះ១០នាក់

បង្ក្រាបកម្ចីខុសច្បាប់ វ៉ៃខ្នោះ១០នាក់

ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបករណីផ្តល់កម្ចីខុសច្បាប់ នៅឃុំក្រែក ស្រុកពញាក្រែក បន្ទាប់ពីមានព័ត៌មានថា ក្រុមរកស៊ីចងការប្រាក់ យកការប្រាក់ថ្លៃកប់ពពក បានយករូបថតកូនបំណុល ទៅបិទតាមទីសាធារណៈ ដោយចោទថា ជា “ជនឆបោក ជំពាក់លុយ អត់សង” កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងយោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីការចាត់វិធានការចំពោះការផ្តល់កម្ចីខុសច្បាប់។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាម្ចាស់បំណុល និងបុគ្គលិក សរុបចំនួន១០នាក់ រួម មាន ទី១-ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី២-ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី៣-ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី៤-ភេទស្រី អាយុ២១ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី៥-ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី៦-ភេទស្រី អាយុ៣៥ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី៧-ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក។ ទី៨-ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិអណ្តូងជ័យ ឃុំក្រែក ស្រុកពញាក្រែក។ ទី៩-ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក និងទី១០-ភេទស្រី អាយុ២២ឆ្នាំ មានលំនៅ ភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក និងរកឃើញ កូនបំណុលចំនួន៣នាក់ ដែលរងគ្រោះ ដោយការបិទផ្សាយរូបថត តាមទីសាធារណៈ។

ចំពោះវត្ថុតាងដកហូត រួមមាន រថយន្ត ១គ្រឿង ម៉ាក Ford Ranger ពណ៌ស និងម៉ូតូ ចំនួន៤គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន៣គ្រឿង និងម៉ាកហុងដា ស្កុបពី ពណ៌ស ចំនួន១គ្រឿង)។

ជនសង្ស័យទាំង១០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ចោទប្រកាន់ពីបទផ្តល់ប្រាក់កម្ចីខុសច្បាប់ គ្មានអាជ្ញាប័ណ្ណផ្តល់កម្ចីត្រឹមត្រូវ រួចបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES