Monday, October 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះបង្គោលភ្លើង១ដើម

ទុស្សេខ្សែភ្លើង ឆេះបង្គោលភ្លើង១ដើម

ភ្នំពេញ ៖ បង្គោលភ្លើង ១ដើម ដែលមានខ្សែភ្លើងព័ទ្ធឆ្វាត់ឆ្វែង រញ៉េរញ៉ៃ ត្រូវបានឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យកើតមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យខូចខាតខ្សែភ្លើង ដាច់ធ្លាក់ពេញផ្លូវ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅតាមផ្លូវចូលសាលាសង្កាត់ទឹកថ្លា នៅខាងក្រោយក្រុមហ៊ុន TOYOTA ក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញខ្សែភ្លើងបានឆ្លងចរន្ត ហើយទុស្សេ បែកផ្កាភ្លើង បង្កជាអគ្គិភ័យ ឆេះខ្សែភ្លើងដែលបំពាក់នៅបង្គោលយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង មានការភ័យខ្លាចឆេះរាលដាលទៅដល់ផ្ទះសម្បែង។ ភ្លាមៗប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់ បាញ់ពន្លត់ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍។

នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន១គ្រឿង បានចុះទៅដល់ អន្តរាគមន៍បាញ់ទឹកពន្លត់ និងទាក់ទងទៅមន្ត្រីអគ្គិសនី ដើម្បីផ្តាច់ភ្លើង រហូតភ្លើងបានរលត់ទាំងស្រុង។

សមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យនេះ បានបណ្តាឱ្យខ្សែភ្លើងឆេះ ខូចខាតនិងដាច់ធ្លាក់ពេញផ្លូវ ពុំបណ្តាលឱ្យឆេះរាលដាលដល់លំនៅឋានឡើយ។ បន្ទាប់ពីកើតមានអគ្គិភ័យ មន្ត្រីអគ្គិសនី បានចុះទៅកន្លែងកើតហេតុ ដើម្បីជួសជុល៕

RELATED ARTICLES