Monday, October 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាច់កម៉ូតូភ្លាម ជាប់ខ្នោះភ្លែត

កាច់កម៉ូតូភ្លាម ជាប់ខ្នោះភ្លែត

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច រួចព្យាយាមជិះរត់គេច តែភ្លាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ បង្ក្រាបបានភ្លាមៗ។

ករណីកាច់កម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងព្រលិត ឃុំស្តុក ស្រុកគងពិសី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ាន សុខរ៉ែន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្តុល ឃុំរវាង ស្រុកចម្ការលើ ខេត្តកំពង់ចាម មកជួលផ្ទះស្នាក់នៅក្នុងរាជធានីភ្នំពេញ។ ចំណែកម៉ូតូ ដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់កនោះ ម៉ាកហុងដា ស្កុបពី ពាក់ស្លាកលេខ ភ្នំ ពេញ 1H-9039 ជារបស់ជនរងគ្រាះឈ្មោះប៉ែន វុទ្ធីភេទ ភេទប្រុស អាយុ៣៥ឆ្នាំ។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ប្រាប់ថា ដោយបានការអនុ ញ្ញាតនិងដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរ បាលស្រុកគងពិសី បានចេញប្រតិបត្តិការបង្ក្រាបភ្លាមៗ ចំពោះ ករណីចោរកម្ម លួចកាច់កម៉ូតូ ១គ្រឿង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងព្រលិត ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះយ៉ាន សុខ រ៉ែន ព្រមទាំងដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1H-9039 សម្ភារឧបករណ៍ធ្វើ សកម្មភាព ដូចជា សោកន្ទុយអន្ទង់១ សោចិញ្ចៀន១ ដងសោ១ កាបូបស្ពាយពណ៌ក្រហម១។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ៕

RELATED ARTICLES