Wednesday, October 29, 2025
Homeតារាខ្មែរឡាយ លក្ខិណា ត្រៀមចាប់ដៃនៅ ស៊ីនឿន នៅអាមេរិក

ឡាយ លក្ខិណា ត្រៀមចាប់ដៃនៅ ស៊ីនឿន នៅអាមេរិក

កាណាដា ៖ តារាចម្រៀង ឡាយ លក្ខិណា ដែលកំពុងរស់នៅប្រទេសកាណាដា នឹងហោះទៅអាមេរិក ចាប់ដៃជាមួយលោកនៅ ស៊ីនឿន ជាថ្មី ច្រៀងសម្ដែងនៅទីក្រុងស្ដុកតុន (Stockton) រដ្ឋកាលីហ្វ័រញ៉ា (California ) នៅថ្ងៃឆ្លងឆ្នាំឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ ដែលរៀបចំនៅ Stockton Ballroom ។ ទាំង លក្ខិណា និងលោកស៊ីនឿន សុទ្ធតែត្រៀមខ្លួនរួចរាល់ក្នុងការច្រៀងសម្ដែងជាដៃគូ ក្នុងព្រឹត្តិការណ៍នោះ បើទោះជានៅ ពេលដល់ទៅជាង ២ខែទៀត ទើបដល់កម្មវិធី ព្រោះតារាទាំងពីរ ត្រូវច្រៀងនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។ សម្រាប់អតីតតារាហង្សមាស លោកស៊ីនឿន មានផ្ទះនៅអាមេរិក ជាមួយប្រពន្ធស្រាប់មិន ពិបាកធ្វើដំណើរវែងឆ្ងាយដូចអ្នកនាងលក្ខិណា ទេ ប៉ុន្ដែអ្វីដែលតារាទាំងពីរ ត្រូវតៀមដូចគ្នានោះ គឺសមបទចម្រៀងមរត កដើម ដែលពលរដ្ឋខ្មែរ ទីនោះ និយមស្ដាប់ និងរាំកម្សាន្ដ អបអរឆ្នាំថ្មី។

គួររំលឹកថា អ្នកនាងឡាយ លក្ខិណា ធ្លាប់ចាប់ដៃលោកនៅ ស៊ីនឿន ច្រៀងសម្ដែងនៅកាណាដា កាលពីខែ ឧសភា ឆ្នាំ២០២៤ ទទួលបានការគាំទ្រគួរសម ទើបពេលនេះ ពួកគេត្រូវបានអ្នករៀបចំកម្មវិធី ឲ្យច្រៀងជាមួយគ្នាម្ដងទៀត លើទឹកដីអាមេរិក តែនេះមិនមែនជាលើកទីមួយឡើយសម្រាប់អ្នកនាងលក្ខិណា ក្នុងការច្រៀងនៅអាមេរិក ព្រោះកាលពីឆ្នាំ២០២៣ នាងធ្លាប់ទៅច្រៀងឆ្លងឆ្នាំសកល នៅអាមេរិក ខណៈដែលកាលពីខែសីហា ឆ្នាំ២០២៥ នាងក៏បានចេញទៅច្រៀងសម្ដែងនៅទីនោះ ជាមួយតារាល្បីៗមកពីកម្ពុជា ផងដែរ ។

 មានការកត់សម្គាល់ថា មុនអ្នកនាងឡាយ លក្ខិណា ចេញទៅច្រៀងនៅអាមេរិក ជាថ្មីនេះ កាលពីថ្ងៃទី២៥ ខែ តុលា ឆ្នាំ២០២៥ អ្នកនាងទើបតែបញ្ចប់ការច្រៀងសម្ដែងនៅប្រទេសកាណាដា ក្នុងកម្មវិធី Gala វប្បធម៌ ចាប់ដៃជាមួយតារាខ្មែរ ជាច្រើនរូបទៀត។ តាមរយៈការមមាញឹកទាំងច្រៀងនៅកាណាដា និងអាមេរិក នេះ ធ្វើឲ្យលក្ខិណា កាក់កបសម្រាប់ការកលុយនៅទីផ្សារក្រៅប្រទេស ពិសេសរំសាយអស់ទុក្ខកង្វល់ទាំងឡាយដែលញាំញីបេះដូងនាងជាច្រើនឆ្នាំ ខណៈដែលពេលនេះ នាងកំពុងតែមានក្ដីសុខជាមួយគូស្នេហ៍ភេទដូចគ្នា លើទឹកដីកាណាដា ដែលធ្វើឲ្យតាតាសម្បូរដុល្លារមួយចំនួន នៅក្នុងស្រុក រង់ចាំស្អំបេះដូងនាងនោះ ដាច់ផ្ងារ ព្រោះនៅទីបំផុត នាងលែងជឿពាក្យលួងលោមស្នេហ៍របស់ប្រុសទៀតហើយ ដោយនាងជ្រើសស្រីដូចគ្នា ធ្វើប្ដីវិញម្ដង ។

សូមបញ្ជាក់ថា អ្នកនាងឡាយ លក្ខិណា បានចេញទៅច្រៀងសម្ដែងនៅកាណាដា រយៈពេល ៣ខែ លើកដំបូង កាលពីចុងខែតុលា ឆ្នាំ២០១៨ ហើយតាមគម្រោង នាងត្រូវវិលចូលស្រុកវិញ តាំងពីខែមករា ឆ្នាំ២០១៩ ប៉ុន្ដែពេលនេះ ជាង៧ឆ្នាំ ទៅហើយ នាងនៅតែពន្យារពេលចូលស្រុក ដែលតាមប្រភពថា មកពីនាងរកប្រាក់ចំណូលនៅក្រៅស្រុកកាក់កបជាងក្នុងស្រុក និងខ្លះថា ដោយសាតែគូស្នេហ៍ភេទដូចគ្នា ហាមនាងមកស្រុកវិញម្នាក់ឯង ព្រោះបារម្ភខ្លាចនាងលែងទៅកាណាដា វិញ ។ យ៉ាងណា ចំណងស្នេហាអ្នកនាងលកិ្ខណា និងថៅកែស្រីម្នាក់ នៅកាណាដានោះ បានបើកចំហ ដែលរាល់ពេលដែលនាងទៅច្រៀងនៅអាមេរិក ថៅកែស្រី តែងតែជូននាងទៅជានិច្ច ។ ប៉ុន្ដែអ្នកនាងលក្ខិណា ដែលឈប់លេងសិល្បៈ ជាង១២ឆ្នាំ ហើយទើបតែវិលរកអាជីពចាស់កាល ពីឆ្នាំ២០១៦ នោះ មិនសប្បាយចិត្តឡើយ នៅពេលដែលឃើញសារព័តមានផ្សព្វផ្សាយ ឬសួរនាំពីទំនាក់ទំនងស្នេហានាងជាមួយថៅកែស្រី នៅកាណាដា ។ ប្រភពថា អ្នកនាងលក្ខិណា នឹងបន្ដរស់នៅកាណាដា ជាអចិ ន្ត្រៃយ៍ ព្រោះគូស្នេហ៍នាងជាអ្នកធានា ។ ចំណែកការរកស៊ីនៅស្រុកខ្មែរ មុខរបរលក់សម្លៀកបំពាក់នៅផ្សារអូរឫស្សី ជាច្រើនឆ្នាំ នោះពេលនេះនាងបានផ្ទេរឲ្យប្អូនស្រី ទៅលក់នៅផ្ទះម្ដុំផ្សារ TK ទួលគោក។

តាមព័ត៌មានថា អ្នកនាងលក្ខិណា ពិតជាកាក់កបរឿងរកលុយ និងមានមន្ដស្នេហាមិនធម្មតាមែន នៅកាណាដា បើទោះជានាងមានវ័យជាង៤០ឆ្នាំក្ដី ប៉ុន្ដែសម្រស់នៅតែស្អាតទ្រលុកទ្រលន់ តែរឿងដែលប្រុសៗស្ដាយនោះ គឺនាងមិនយកភ្នែកមើលការសុំស្នេហ៍ពីបុរសៗទៀតឡើយ ក្រោយប៉ះស្នេហ៍ថៅកែស្រី ហើយការច្រៀងសម្ដែងនៅអា មេរិក នៅថ្ងៃឆ្លងឆ្នាំថ្មី  ខាងមុខនេះ អ្នកនាងលក្ខិណា ក៏នឹងត្រូវគូស្នេហ៍ជូនដំណើរទៅដូចលើកមុនៗដែរ ៕

RELATED ARTICLES