ខេត្តតាកែវ ៖ ជនពិការ ភុន យុទ្ធ ដែលសកម្មខាងបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុក ហើយធ្លាប់ជាប់ ពន្ធនាគារ ពីរបីដងមកហើយនោះ ត្រូវបានមន្រ្តីនគរបាលស្រុកទ្រាំង ខេត្តតាកែវ ចុះចាប់ខ្លួន ដល់ផ្ទះ ដែលស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

តាមប្រភពសមាគមអាដហុក (ADHOC) បានឲ្យដឹងតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ថា «ប្រពន្ធរបស់លោក ភុន យុទ្ធ បានអះអាងថា នៅព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០២៥ មន្រ្តីនគរបាលស្រុកទ្រាំង ខេត្តតាកែវ បានចុះមកចាប់ខ្លួនប្តីរបស់គាត់ ឈ្មោះ ភុន យុទ្ធ នៅផ្ទះ ដែលស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ ក្រោយពីលោកបានធ្វើសកម្មភាពបញ្ចេញមតិយ៉ាងសកម្ម នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក អំពីបញ្ហាសង្គម បន្ទាប់ពីរូបលោកចេញពីពន្ធនាគារ កាលពីអំ ឡុងខែកញ្ញា ឆ្នាំ២០២៥ នេះ»។

ប្រភពដដែល បន្តថា «សូមបញ្ជាក់ថា នេះជាការចាប់ខ្លួនលើកទីបីហើយ ចំពោះជនពិការរូបនេះ ទាក់ទងនឹងការបញ្ចេញមតិយ៉ាងសកម្មរបស់លោក តាមបណ្តាញសង្គម។ លើកទី០១ លោកត្រូវបានចាប់ខ្លួន នៅចុង ខែតុលា ឆ្នាំ២០១៩ ទៅតុលាការ ខេត្តសៀមរាប និងបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១៨ខែ ពីបទញុះ ញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ លើកទី០២ លោកត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ និងត្រូវបានតុលាការខេត្តតាកែវ សម្រេចនៅថ្ងៃទី១២ វិច្ឆិកា ២០២៤ ដោយផ្តន្ទាទោសលោកឱ្យជាប់ពន្ធានាគារ រយៈពេល ១ឆ្នាំ ៦ខែ និងរឹបអូសទូរស័ព្ទ ១គ្រឿង ក្រោមបទចោទញុះញង់ឱ្យមានការរើសអើង» ។ ជុំវិញការចាប់ខ្លួនលោកភុន យុទ្ធនេះ គណបក្សកម្លាំងជាតិខេត្ត តាកែវ បានចេញសេចក្តីស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហលទ្ធិប្រជាធិបតេយ្យ ឲ្យយបានទូលំទូលាយ ជាជាងការបិទខ្ទប់លំហរលទ្ធិប្រជា ធិបតេយ្យ និងសូមរដ្ឋាភិបាលកម្ពុជា កុំចាប់ប្រជាពលរដ្ឋខ្លួនឯង នៅពេលដែលពួកគាត់បញ្ចេញមតិយោបល់ ព្រភោះនេះជាសិទ្ធិសេរីភាពក្នុងសង្គម៕

