ខេត្តសៀមរាប ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចម៉ូតូ បានសម្រេចជាបន្តបន្ទាប់ចំនួន២លើក លុះក្រោយមកត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនបាន សរុបចំនួន៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែ ថ្ងៃវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរា គមន៍លើករណីបាត់ម៉ូតូ។
បន្ទាប់ពីទទួលបានបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង៨និង៣០នាទី យប់ថ្ងៃដដែល ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាង សកម្ម និងឃាត់ខ្លួនជនសង្ស័យ បានចំនួន៤នាក់ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ បន្តឃាត់ខ្លួនបក្ខពួកបានម្នាក់ទៀត នៅចំ ណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង៥នាក់ខាងលើ បានឆ្លើយសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្ម ភាពលួចម៉ូតូ ២លើក ប្រាកដមែន។ លើកទី១ ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពលួច នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប និងលើក ទី២ លួចនៅហាងស៊ុបអន្ទង់ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕