ខេត្តសៀមរាប ៖ ផ្ទះឈើ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង បណ្តាលឱ្យរងការខូចខាតទាំងស្រុង ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចក្នុងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប។

ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ជាប្រភេទផ្ទះឈើ ទំហំ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលភ្លៀងកំពុងធ្លាក់ ស្រាប់តែអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ ទោះជាមានភ្លៀងធ្លាក់ក្តី នាំគ្នាដងទឹកជះផង តែភ្លើងមិនថមថយ ឆេះរហូតដល់អស់ សល់តែគ្រោងសសរយ៉ាងណា កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត បានចេញជួយអន្តរាគមន៍ ។

គ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋខាងលើ តាមការសន្និដ្ឋាន បណ្តាលមកពីទុស្សេចរន្តអគ្គិសនី តែយ៉ាងណា សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ៕