Saturday, November 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីចោទលួចទូរស័ព្ទ គេព្រួតវ៉ៃទ្រមខ្លួន

ស្រីចោទលួចទូរស័ព្ទ គេព្រួតវ៉ៃទ្រមខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ បានចូលទៅលេងណេត មួយកន្លែង លុះពេលដើរចេញមកវិញ ស្រាប់តែមាននារីម្នាក់ បានស្រែកថា ចោរលួចទូរស័ព្ទ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋព័ទ្ធចាប់បាន បញ្ចេញកំហឹង ម្នាក់១ដៃ១ជើងឡើង ទ្រមខ្លួន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ចំណុចក្បែរផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមការបញ្ជាក់ពីជាជនសង្ស័យ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានយកលុយចូលទៅដាក់លេងនៅក្នុងណេត មួយកន្លែង ក្បែរទីតាំងកើតហេតុ លុះក្រោយពេលដើចេញមកវិញ ស្រាប់តែមាននារីម្នាក់ បានអះអាងថា ខ្លួន (ជនសង្ស័យ) បានលួចទូរសព្ទរបស់នាង ហើយក៏ស្រែកចោរ!ៗ ផ្អើលដល់ពលរដ្ឋក្បែរខាង ចេញមកព្រួត វាយ ម្នាក់១ដៃ១ជើង បណ្តាលឱ្យរងរបួសតែម្តង។ បន្ទាប់មកក៏ទាក់ទងទៅសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍ ស្រាប់តែនារីដែលចោទខ្លួនថា លួចទូរស័ព្ទរបស់នាង បានដើរចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ជុំវិញករណីនេះ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបាននាំជនសង្ស័យខាងលើ យកទៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីសាកសួរ៕

RELATED ARTICLES