Monday, November 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើងដឹកប្រេងក្រឡាប់ ផ្អើលនាំគ្នាដងដួស

រថភ្លើងដឹកប្រេងក្រឡាប់ ផ្អើលនាំគ្នាដងដួស

ខេត្តពោធិ៍សាត់ ៖ រថភ្លើង ១ខ្សែ ដឹកស៊ីទែនប្រេង បានធ្លាក់ផ្លូវ ក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្តាលឲ្យកំពប់ ប្រេង ពេញក្នុងស្រែ ផ្អើលប្រជាពលរដ្ឋនាំគ្នាដងដួសដាក់ធុង ប៊ីដុង ។

លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នា២០២៥ ថា តាមរបាយការណ៍បឋមស្តីពីហេតុការណ៍រថភ្លើងដឹកប្រេង បានក្រឡាប់ នៅវេលាម៉ោងវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច PK191+600 ខ្សែដែកទិស ខាងជើង ភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែល បន្តថា រថភ្លើងដឹកស៊ីទែនប្រេង ខាងលើនេះ មាន ២៤ទូ និងក្បាលរថភ្លើង លេខ ៦៥៣៥ ចេញដំណើរពីភ្នំពេញ ទៅស្ថានីយបឹងព្រីង ខេត្តបាត់ដំបង ហើយបានក្រឡាប់បណ្ដាលឱ្យធ្លាក់ទូស៊ីទែនប្រេង ចំនួន ៣ទូ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

ចំពោះមូលហេតុបឋមនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីបញ្ហាផ្លូវស្រុត។

ក្រោយកើតហេតុ វិធានការបន្ទាន់ រថយន្តស្ទូច ចំនួន២គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ។ ចំណែកក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ បានបញ្ជូនអ្នកគ្រប់គ្រងសុវត្ថិភាពម្នាក់ និងក្រុមជួសជុលផ្លូវដែក ទៅកន្លែងកើតហេតុ ហើយបានហៅរថយន្តបូមប្រេង ពីក្រុមហ៊ុនសូគីម៉ិច មកដល់កន្លែងកើតហេតុ ដើម្បីប្រមូលប្រេងឥន្ធនៈដែលកំពប់ ដោយបានណែនាំប្រជាពលរដ្ឋដែលនាំគ្នាមកដងដួសយកប្រេង ឲ្យបញ្ឈប់សកម្មភាពនេះ ព្រោះប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ៕

RELATED ARTICLES