ព្រះវិហារគ្រីស្ទស៊ីនឆុនជី ដែលជាព្រះវិហាររោងឧបោសថនៃសេចក្ដីបន្ទាល់ (លោកប្រធាន លី ម៉ាន់ហ៊ី • ព្រះវិហារគ្រីស្ទស៊ីនឆន់ជី) បានរៀបចំ “ពិធីប្រគល់សញ្ញាបត្រលើកទី១១៦ នៃមជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន” នៅសាខាឆង់ជូ នៅថ្ងៃទី២ ហើយបានប្រកាសពីការប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាចំនួន ៥៩,១៩២នាក់។

មជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូនបង្រៀនអំពីវិសាលភាពពេញលេញនៃព្រះគម្ពីរជាប្រព័ន្ធ ដោយផ្តោតលើទំនាយ និងការសំរេច ដើម្បីពន្យល់ពីព្រះហឫទ័យរបស់ព្រះ និងលំហូរនៃព្រះគម្ពីរ។ ដើម្បីបញ្ចប់ការសិក្សា សិស្សត្រូវតែបញ្ចប់កម្រិតសិក្សាទាំង៣ គឺបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា ហើយទទួលបានពិន្ទុយ៉ាងហោចណាស់ 90ឡើង លើការប្រឡងសរុបរួម។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថា លោកប្រធាន លី ម៉ាន់ហ៊ី បានមានប្រសាសន៍ថា “មានចែងទុកក្នុងព្រះគម្ពីរថា អ្នកណាដែលបញ្ចូល ឬដកព្រះបន្ទូលពីព្រះគម្ពីរ មិនអាចចូលនគរស្ថានសួគ៌បានទេ(វិវរ. ២២:១៨-១៩)”។ លោកមានមោទនភាពថា “នៅព្រះវិហារគ្រីស្ទស៊ីនឆន់ជីរបស់ពួកយើង គឺបានស្ទាត់ជំនាញវិវរណៈ”។ លោកបានបន្តថា “ប្រសិនបើអាច អ្នកត្រូវតែមានជំនឿពិត។ ប្រសិនបើអ្នកចង់ដឹង អ្នកត្រូវតែមកព្រះវិហារស៊ីនឆុនជី ហើយរៀន”។

លោកក៏បានសង្កត់ធ្ងន់ផងដែរថា “មានមនុស្សជាច្រើនអះអាងថាជឿលើព្រះយេស៊ូវ ប៉ុន្តែ មិនបានធ្វើតាមព្រះគម្ពីរទាំងស្រុងនោះទេ” ហើយបានជំរុញថា “កុំពឹងផ្អែកលើតែអំណាចរបស់ព្រះវិហារ ប៉ុន្តែ ត្រូវពិនិត្យមើលដោយខ្លួនឯងថា តើអ្នកមានជំនឿពិតដោយផ្អែកលើព្រះគម្ពីរ ឬអត់”។
បើទោះបីជាមានការធ្វើទុក្ខបុកម្នេញ ការបង្កាច់បង្ខូច និងការជ្រៀតជ្រែកកាន់តែខ្លាំងឡើង ប្រឆាំងនឹងព្រះវិហារគ្រីស្ទស៊ីនឆន់ជី នៅឆ្នាំនេះក៏ដោយ ចំនួននិស្សិតបញ្ចប់ការសិក្សាបានឈានដល់ ៦ម៉ឺននាក់។ ជាពិសេស ចំនួននិស្សិតបញ្ចប់ការសិក្សាផ្នែកគ្រូគង្វាលបានកើនឡើងជាលំដាប់ ដោយលើសពី ១៣,៥០០នាក់ សរុបក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ។
អត្ថបទចំណាប់អារម្មណ៍បញ្ចប់វគ្គសិក្សាដែលតំណាងដោយលោក Oh Sun-kyung ដែលជាអតីតគ្រូគង្វាល ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ។ គាត់បានចែករំលែកថា “ខ្ញុំបានបង្កើតព្រះវិហារចំនួន៣ ហើយជឿថា ខ្ញុំជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ដែលថ្វាយជីវិតរបស់ខ្ញុំដល់នគរព្រះ។ ប៉ុន្តែ នៅក្នុងចិត្ត ខ្ញុំតែងតែទទួលបន្ទុកធ្ងន់ដែលខ្ញុំមិនអាចយល់ពីវិវរណៈ។ បន្ទាប់ពីអានព្រះគម្ពីរជាង ៣០ដង នៅមិនរកចម្លើយឃើញ ខ្ញុំមានអារម្មណ៍ខ្មាសអៀននៅចំពោះមុខពួកជំនុំរបស់ខ្ញុំ ហើយនៅទីបំផុតបានបោះបង់ចោលកិច្ចការបម្រើរបស់ខ្ញុំ”។
ទោះជាយ៉ាងណាក៏ដោយ គាត់បានសារភាពថា ’នៅថ្ងៃដំបូងនៃថ្នាក់រៀននៅមជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទ ស៊ីយ៉ូន ចិត្តរបស់ខ្ញុំបានបើកក្នុងរយៈពេល ១ម៉ោង។ មេរៀននីមួយៗត្រូវបានផ្អែកលើគោលការណ៍ និងសេចក្តីពិតនៃព្រះគម្ពីរសុទ្ធសាធ”។ បន្ទាប់មកគាត់បានសង្កត់ធ្ងន់ដោយទឹកមុខរំភើបថា ’ឥឡូវនេះ ខ្ញុំអាចប្រកាសដោយក្លាហានថា ‘ខ្ញុំបានស្ទាត់ជំនាញវិវរណៈហើយ!‘”។

លោកក៏បានជំរុញដល់គ្រូគង្វាលដទៃទៀតថា “ឥឡូវនេះ សេចក្ដីអាថ៌កំបាំងនៃវិវរណៈត្រូវបានបើកបង្ហាញហើយ តួនាទីរបស់យើងជាអ្នកគង្វាល គឺដឹកនាំហ្វូងចៀមរបស់ព្រះទៅកាន់នគរស្ថានសួគ៌”។ លោកបានបន្តថា “ចូរយើងធ្វើជាមុនសិន ដោយមិនបញ្ចូល ឬដកអ្វីឡើយពីព្រះបន្ទូលនៃការសន្យានេះ ហើយត្រូវឱ្យស្ទាត់ជំនាញ។ គ្រូគង្វាលទាំងឡាយអើយ ចូរយើងបន្ទាបខ្លួននៅចំពោះព្រះបន្ទូល ចាប់ដៃពួកបរិសុទ្ធ ហើយក្លាយជាអ្នកដែលទទួលបានពិន្ទុ១០០លើការប្រឡងព្រះគម្ពីរ រួចត្រូវបានបោះត្រា”។
និស្សិតបញ្ចប់ការសិក្សា រីហ្សីយ៉ា ម៉ុនតេរ៉ូ (អាយុ ១៩ឆ្នាំ, ស្រី) មកពីប្រទេសហូឡង់ ដែលបានហោះហើររយៈពេល ១៦ម៉ោង ដើម្បីចូលរួមពិធីនេះ បាននិយាយថា “ព្រះវិហារស៊ីនឆន់ជីពន្យល់គ្រប់បទគម្ពីរទាំងអស់ ដោយផ្អែកលើ ព្រះគម្ពីរតែមួយមុខ មិនមែនលើការបកស្រាយផ្ទាល់ខ្លួនទេ។ នោះគឺជាភាពខុសគ្នាដ៏ធំបំផុតពីព្រះវិហារដទៃទៀត”។

លោក Tan Young-jin នាយកមជ្ឈមណ្ឌលបេសកកម្មសាសនាគ្រីស្ទស៊ីយ៉ូន បានសង្កត់ធ្ងន់ថា “ទោះបីជាមានការយល់ច្រឡំ និងការរើសអើងយ៉ាងខ្លាំងក៏ដោយ ក៏មនុស្សកាន់តែច្រើនកំពុងត្រូវបានបង្កើតឡើងវិញ តាមរយៈព្រះបន្ទូល។ នេះបង្ហាញថា ព្រះជាម្ចាស់គង់នៅជាមួយយើង”។ លោកបានបន្ថែមថា “និស្សិតបញ្ចប់ការសិក្សាទាំងនេះ បានយល់ពីការពិតនៃព្រះគម្ពីរ ដែលសូម្បីតែគ្រូគង្វាលក៏មិនបានដឹងដែរ។ នេះជាការចាប់ផ្តើមនៃសម័យកាលមួយដែលជំនឿត្រូវបានផ្លាស់ប្តូរមិនមែនដោយចំណេះដឹងទេ ប៉ុន្តែ ដោយសេចក្តីពិត”។

ទន្ទឹមនឹងនេះ ពិធីប្រគល់សញ្ញាបត្រ ដែលមានប្រធានបទ “សេចក្ដីស្រឡាញ់ និងពរជ័យ ពន្លឺដែលបំភ្លឺពិភពលោក” បានធ្វើឱ្យព្រះវិហារឆង់ជូស៊ីនឆន់ជីមានអ្នកចូលរួមជាង ២ម៉ឺននាក់ ខណៈដែលអ្នកផ្សេងទៀតជាច្រើនបានចូលរួមតាមប្រព័ន្ធអ៊ីនធើណិតពីក្រុមជំនុំស៊ីនឆន់ជីនៅទូទាំងប្រទេសកូរ៉េ និងនៅបរទេស ដែលបន្ថែមបរិយាកាសនៃការអបអរសាទរ ៕