Friday, December 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចទូរស័ព្ទ៩គ្រឿង ជាប់ខ្នោះ៤

លួចទូរស័ព្ទ៩គ្រឿង ជាប់ខ្នោះ៤

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពលួចទូរស័ព្ទ ចំនួន៩ករណី នៅតាមផ្លូវថ្មើរជើងចតុមុខ (Walk Street) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះយិន សមរ៉ា ហៅរ៉ា ភេទប្រុស អាយុ២០ឆ្នាំ។ ទី២-ឈ្មោះសាយ សុធាឧត្តម ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៣-ឈ្មោះរិទ្ធ មុនីរ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ និងទី៤-ឈ្មោះយិន រ៉ូឌី ភេទប្រុស អាយុ៣៤ឆ្នាំ។

តាមប្រភពពីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ខាងលើ ពាក់ព័ន្ធចំនួន ៩ករណី ៖

ករណីទី១- លួចទូរស័ព្ទដៃ ម៉ាក iPhone 15 Plus ពណ៌ផ្កាឈូក ចំនួន១គ្រឿង នៅចំណុចផ្លូវថ្មើរជើង ចតុមុខ (Walk Street) មុខហាងកាហ្វេយីហោ TUBE COFFE ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ករណីទី២- លួចទូរស័ព្ទដៃ ម៉ាក iPhone 15 Plus ពណ៌ផ្កាឈូក ចំនួន១គ្រឿង។

ករណីទី៣- លួចទូរស័ព្ទដៃ ម៉ាក iPhone 13 Pro Max ពណ៌មាស ចំនួន១គ្រឿង។

ករណីទី៤- លួចទូរស័ព្ទដៃ ម៉ាក iPhone 13 ពណ៌ផ្កាឈូក ចំនួន១គ្រឿង។

ករណីទី៥- លួចយកទូរស័ព្ទដៃ ម៉ាក iPhone ចំនួន២គ្រឿង (ម៉ាក iPhone 11 ពណ៌ខ្មៅ និងម៉ាក iPhone 15 Pro Max ពណ៌ ទឹកប្រាក់)។

ករណីទី៦- លួចយកទូរស័ព្ទដៃ ម៉ាក iPhone 11 Pro ពណ៌ប្រផេះ ចំនួន១ គ្រឿង។

ករណីទី៧- លួចទូរស័ព្ទដៃ។

ករណីទី៨- លួចទូរស័ព្ទដៃ ម៉ាក iPhone 14 Plus ពណ៌ផ្កាឈូក ចំនួន១គ្រឿង។

ករណីទី៩- លួចយកទូរស័ព្ទដៃ ម៉ាក iPhone 12 Mini ពណ៌ស ចំនួន១ គ្រឿង។ ប្រព្រឹត្តនៅចំណុចផ្លូវកែងព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទ ៩គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ចំនួន៧នាក់ និង២នាក់ទៀត កំពុងស្វែងរក។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES