Monday, December 15, 2025
Homeព័ត៌មានជាតិក្រុមហ៊ុនផ្លូវល្បឿនលឿន មិនយកថ្លៃឡានដឹកស្បៀងជូនជនភៀសសឹក

ក្រុមហ៊ុនផ្លូវល្បឿនលឿន មិនយកថ្លៃឡានដឹកស្បៀងជូនជនភៀសសឹក

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពីការលើកលែងកម្រៃសេវារថយន្តដឹកជញ្ជូនគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនពលរដ្ឋភៀសសឹក នៅខេត្តកោះកុង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ ដែលមានបំ ណងដឹកជញ្ជូនគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ យកទៅផ្តល់ជូនពលរដ្ឋភៀសសឹក នៅខេត្តកោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មេត្តាជ្រាបថា ដើម្បីសម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ងាយស្រួលនិងរហ័ស ក្រសួង បានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។

ទន្ទឹមនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ សូមក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហា ជន និងសប្បុរសជនទូទៅ ធ្វើការទំនាក់ទំនងមកក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈលេខទូរស័ព្ទលេខ ០១២ ៩៧២ ០២៧ ដើម្បីក្រសួង សម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។

ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

RELATED ARTICLES