Friday, December 19, 2025
Homeតារាខ្មែរពេជ្រ សោភា ប្រឹងទាំងឈឺ

ពេជ្រ សោភា ប្រឹងទាំងឈឺ

ភ្នំពេញ ៖ គួរឲ្យសរសើរ ពេជ្រ សោភា ដែលមានបញ្ហាសុខភាព និងហោះទៅព្យាបាលជំងឺនៅក្រៅស្រុកនោះ គ្រាន់តែហោះមកវិញ ចុះពីកាំជណ្ដើរយន្ដហោះភ្លាម នាងរត់មកជួយគូស្នេហ៍ លោកឆឹម សក្កដា ដែលកំពុងតែញាប់ដៃញាប់ជើងទទួលជំនួយ មូលនិធិទ្រទ្រង់វីរកងទ័ព និងជនភៀសសឹក ដែលអ្នកទាំងពីរបានបង្កើតកុង ធនាគារួមគ្នា (Armydonation By P –Sat) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។លោកសក្កដា កាលពីថ្ងៃទី១៧ ធ្នូ បង្ហាញការអាណិតដល់សោភា ខ្លាំង ថាគ្រាន់តែចុះពីលើយន្ដហោះភ្លាម នាងទារមកជួយការងារលោកភ្លាម បើទោះជាលោកព្យាយាមលួងលោមនាង ឲ្យផ្ដោតលើការថែទាំសុខភាពឲ្យបានល្អសិនយ៉ាងណាក៏នាងមិនព្រម ជាដាច់ខាត ដោយនាងតបមកលោកវិញថា ការងារបន្ទាន់ ជួយដល់វីរកងទ័ព និងជនភៀសសឹក ជារឿងចាំ បាច់ជាង។ ប៉ុន្ដែលោកសក្កដា មិនប្រាប់ថា សោភា ឈឺជំងឺអី និងជិះយន្ដហោះទៅព្យាបាលនៅពេទ្យប្រទេសណាឡើយ ។

  គួរបញ្ជាក់ថា ពេជ្រ សោភា និងឆឹម សក្កដា ចេះតែរយាលៗពីគ្នា ជាង១ឆ្នាំចុងក្រោយនេះ រហូតមានការសង្ស័យថា ពួកគេចែកផ្លួវគ្នាទៀតផង ក្រោយពីរំសាយមង្គលការ កាលពីឆ្នាំ២០២៣ ដោយគ្មានហេតុផល។ យ៉ាងណា ពេលនេះ សោភា-សក្កដា បានខិតរកគ្នាជាថ្មី ប៉ុន្ដែមិនមែនហៅគ្នាថាអូន-បង ដូចមុនទេ គឺសោភា ហៅសកក្កដា ថាជា «ពូ» ខណៈលោកសក្កដា ហៅសោភា ថា «ចែ» ដែលបញ្ហានេះ នាំឲ្យកាន់តែច្របូកច្របល់ខ្លាំងពីចំណងស្នេហាពួកគេស្ថិតក្នុងភាពភាពមិនច្បាស់លាស់។ ប៉ុន្ដែអ្វីដែលគួរឲ្យសរសើរសោភា -សក្កដា ហាក់យល់ចិត្តគ្នាភ្លាមៗ នៅពេលដែលមានបញ្ហា ត្រូវជួយជាតិ ដូចជាការបង្កើតមូលនិធិជួយកងទ័ព និងជនភៀសសឹក នាពេលនេះជាដើម ។

Fan ចង់ឃើញសោភា និងសក្កដា វិលត្រឡប់មករកភាពផ្អែមល្ហែមដូចដើម និងរៀបគម្រោងដឹកដៃគ្នាចូលរោងការ ជាថ្មី ឲ្យក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ ដើម្បីជម្រះមន្ទិលសង្ស័យទាំងឡាយ។ ប៉ុន្ដែនៅពេលសួររឿងរៀបការនេះ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាង «ភ័យ» ទៅវិញ ។

 ថ្វីដ្បិតតែលោកឆឹម សក្កដា មិនហ៊ាននិយាយពីជំងឺរបស់ពេជ្រ សោភា  ប៉ុន្ដែក្នុងជំនួបកន្លងមក សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមានជំងឺឈាមសស៊ីឈាមក្រហម ។ សោភា ក៍តូចចិត្តចំពោះការដែលនាងកើតជំងឺមួយនេះដែរ ប៉ុន្ដែនាងថា ជំងឺនេះ មិនដែលធ្វើឲ្យនាងបោះបង់ការច្រៀងសម្ដែង កណ្ដាលទីម្ដងណា ឡើយ ពោលគឺការងារដែលនាងទទួលធ្វើ នាងតែងតែបំពេញឲ្យចប់ចុងដើម តាមគម្រោងជានិច្ច។ នាងថា ជំងឺនេះ តម្រូវឲ្យលេបថ្នាំអស់មួយជីវិត។ ចំណែកលោកសក្កដា អំឡុងពេលដែលសោភា នៅតែព្យាបាលជំងឺ ជាប្រចាំនេះ លោកក៏ព្យាបាលជំងឺបាក់ទឹកចិត្ត (depression) ផងដែរ គឺលេបថ្នាំជាប្រចាំ ហើយថែមទាំងធ្លាប់បានព្រមានធ្វើអត្តឃាត បញ្ចប់ជីវិតជាច្រើនលើកច្រើនសាទៀតផង ប៉ុន្ដែមិនបានសម្រេចព្រោះមិត្តភក្ដិរួមអាជីព ព្យាយាមលួងលោម និងឃាត់ទាន់ពេលវេលា តែសោភា ថានាងមិនដឹងសក្កដា ឈឺជំងឺអីឡើយ ។

 ក្រៅពីពេជ្រ សោភា-ឆឹម សក្កដា មានតារាល្បីៗជាច្រើន បានបង្កើតមូលនិធិជួយវីរកងទ័ព និងជនភៀសសឹកកម្ពុជា ជាបន្ដបន្ទាប់ ក្រោយមានការឈ្លានពានជាថ្មី ពីយោធាសៀម មកលើកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ សម្រាប់សោភា នាងក៏បានផ្អាកសកម្មភាពសិល្បៈទាំងស្រុងផងដែរ នាពេលនេះ និងមិនទាន់កំ ណត់វិលរកឆាកតន្រ្ដី សាជាថ្មីឡើយ ។ ការវិលមករកត្រូវរ៉ូវគ្នាជាថ្មី របស់សោភា-សក្កដា នាពេលនេះ ជាសញ្ញាល្អមួយថា ពួកគេអាចនឹកឃើញរឿងល្អៗជាមួយគ្នាឡើងវិញ ពិសេសអ្នកទាំងពីរ ធ្លាប់ប្រកាសភ្ជាប់ពាក្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហេតុនេះចំណងស្នេហា អាចឆាបឆេះឡើងវិញ គ្រប់ពេល ព្រោះ «ស្នេហ៍មិនឈ្នះស្និទ្ធ» ឡើយ ៕

RELATED ARTICLES