Tuesday, December 30, 2025
Homeតារាខ្មែរសុខ ពិសី ជេរសៀម ចង់បានប្ដីយោធា

សុខ ពិសី ជេរសៀម ចង់បានប្ដីយោធា

ភ្នំពេញ ៖ នៅលើឆាកក្លឹប TheBay Boeungkak កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ តារាចម្រៀង សុខ ពិសី បានឆ្លៀតជេរសៀម នៅចំពោះមុខ Fan របស់ខ្លួន ជាច្រើនរយនាក់។

សុខ ពិសី ក្រោយទទួលបានបាច់ផ្កាពីអ្នកគាំទ្រខ្លួន នាងស្រែកដោយកំហឹងថា «អាមោគសៀម អារលាយសៀម»។ នេះជាការបញ្ចេញកំហឹងជាលើកដំបូង របស់ពិសី តាមក្បាលមីក្រូ ខណៈដែលកន្លងមក គេមិនធ្លាប់ឃើញនាងចេះជេរទៅលើបុគ្គលម្នាក់ណាជាចំហបែបនេះឡើយ ។ Fan របស់ពិសី ទះដៃ នៅពេលដែលនាងចេះជេរសៀម ដែលនេះជាការឆ្លុះបញ្ចាំងថា ការទ្រាំរបស់នាង មានដែនកំណត់ ពោលគឺមិនអាចទប់កំហឹងចំ ពោះយោធាសៀម(ថៃ) ដែលឈ្លានពានព្រំដែនខ្មែរ ម្ដងហើយម្ដងទៀតនោះបានជាដាច់ខាត ។

 ក្រុម Top Fan របស់សុខ ពិសី ខ្លះថា ពិសី ជេរសៀម បានល្អ និងពេលខឹងអីចឹង សម្រស់រឹតតែគួរឲ្យក្នាញ់ថែមទៀត ។ ប៉ុន្ដែសម្រាប់កំហឹងលើសៀម នោះមិនមែនមានតែពិសី ម្នាក់ទេ ពោលគឺតារាទូទៅ និងប្រជាជនខ្មែរ គ្រប់រូប សុទ្ធតែឈឺចាប់នឹងចោរសៀមឈ្លានពាននិងបានធ្វើពិហិការទំនិញសៀម គ្រប់ប្រភេទ តាំងពីយោធាសៀម បានបើកការវាយប្រហារនិងឈ្លានពានទឹកដីកម្ពុជា លើកទី១ កាលពីខែកក្កដា ២០២៥  គ្រាន់តែពួកគេមិនទាន់មានឱកាសកាន់ក្បាលមីក្រូ ជេរសៀម នៅលើឆាកតន្រ្ដី ជាសាធារណៈ ដូចតារាសាន់ដេ រូបនេះប៉ុណ្ណោះ ។

  គួរបញ្ជាក់ថា មុនសុខ ពិសី ស្រែកជេរសៀម នៅនៅលើឆាកតន្រ្ដី កន្លែងផឹកស៊ីរាំច្រៀងសប្បាយនោះ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តារាសាច់សខ្ចីរូបនេះ ក៏បានបង្ហាញសញ្ញាថានាងនឹងយកស្វាមី ជាមន្រ្ដីយោធាផងដែរ ។ ប៉ុន្ដែពិសី ថារឿងយកប្ដីយោធានោះ គឺជាគំនិតរបស់ឪពុកនាង លោកសុខ ហេង ជាមន្រ្ដីយោធាម្នាក់ទៅវិញ ។

  សុខ ពិសី ថ្លែងថា «ប៉ាប្រាប់ថា ចង់បានកូនប្រសាយោធា» ។

 គ្រាន់តែសុខ ពិសី បង្ហើបបែបនេះ មានអ្នកបង្ហាញអត្តសញ្ញាណជាយោធាផង ខ្លះចង់ចូលជាយោធាផង កាន់តែច្រើន ដើម្បីត្រៀមប្រជែងយកពិសី មកធ្វើជាប្រពន្ធ ។ ប៉ុន្ដែមានអ្នកខ្លះ ព្រមានពិសី ថាកុំចេះតែធ្វើឲ្យយោធាអរអី បើមានគូស្នេហ៍ហើយ ប្រាប់តាមត្រង់ទៅ ដើម្បីកុំឲ្យយោធា ខូចចិត្តដោយសារនាង។

  មានការកត់សម្គាល់ថា សុខ ពិសី អាយុ៣៥ឆ្នាំ ធ្លាប់មានព័ត៌មានថា នាងមានទំនាក់ទំនងស្នេហាជាមួយលោក ឡាយ សុខចំរើន ថៅកែផលិតកម្មសាន់ដេ ជាង១០ឆ្នាំហើយ ប៉ុន្ដែអ្នកទាំងពីរ មិនដែលសារភាពស្នេហ៍ម្ដងណាឡើយ ស្របពេលកាលពីប៉ុន្មានឆ្នាំមុន ក៏មានដំណឹងថា នាងមានកូនប្រុសមួយ តែដំណឹងនេះបានស្ងាត់ទៅវិញ ។ ក្រោយផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជា លើកទី២ ពិសី បានលុបចោល Concert ជាច្រើន ដោយនាងងាកទៅធ្វើមូលនិធិសប្បុរសធម៌ ប្រមូលថវិការជួយដល់វីរកងទ័ព និងជនភៀសសឹក ខណៈរូបនាងផ្ទាល់ បានបរិច្ចាគថវិការផ្ទាល់ខ្លួន ជាបន្ដបន្ទាប់។

ពិសី ទើបវិលមករកឆាកតន្រ្ដី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺផ្អាកច្រៀងសម្ដែងដល់ទៅ ២០ថ្ងៃ (៧-២៧ធ្នូ) ព្រោះអំឡុងផ្ទុះសង្រ្គាមខ្លាំង នាងថាគ្មានអារម្មណ៍ច្រៀងសម្ដែងទេ  តែការវិលមករកឆាកតន្រ្ដី ជាថ្មីនេះ ពិសី ថាជាការធ្វើការដើម្បីបានលុយទិញស្បៀងជូនវីរកងទ័ព និងគ្រួសារជនភៀសសឹក ជាបន្ដទៀត ស្របពេលយោធាកម្ពុជា-ថៃ កំពុងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមាន តាំងពីម៉ោង ១២ៈ០០នាទី ថ្ងៃត្រង់ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ពិសី ចេញច្រៀងជាធម្មតា តាមឆាកតន្រ្ដីផ្សេងៗទៀត ចាប់ពីពេលនេះតទៅ ប៉ុន្ដែការជេរសៀម លើឆាកទៀត ឬយ៉ាងណានោះ គេមិនទាន់ដឹងឡើយ ខណៈដែលសិស្សប្អូននាងលោកយឿន សូត្រអនុស្សាវរីយ៍ ដែលច្រៀងនៅសាន់ដេ ដែរ កំពុងតែមួម៉ៅក្ដៅចិត្តរឿងកម្មវិធីប្រគំតន្រ្ដីទាំងឡាយ លុបចោលអស់ ព្រោះសង្រ្គាមសៀម ឈ្លានពានកម្ពុជា នេះ ដោយលោកថា បើនៅតែបែបនេះទៀត មិនត្រឹមតែដាច់បាយទេ ប៉ុន្ដែបញ្ហាធំ អត់លុយបង់ធនាគារ ៕

RELATED ARTICLES