Thursday, January 8, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួនជួញថ្នាំញៀន១៨គីឡូ ជាប់ខ្នោះ២នាក់

យួនជួញថ្នាំញៀន១៨គីឡូ ជាប់ខ្នោះ២នាក់

ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនជួញដូរនូវសារធាតុញៀនខុសច្បាប់ ចំនួន២នាក់ ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនបាន ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ប្រមាណជាង ១៨គីឡូក្រាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿង ញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោកសេង ម៉េងស៊្រុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ នៅគោលដៅទី១ ចំណុចខាងមុខផ្ទះលេខ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចចំណតរថយន្ត ជាន់ទី៧ នៃខុនដូមួយកន្លែង ស្ថិតនៅតាមផ្លូវមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញ ចាប់ខ្លួនជនជាតិវៀតណាម ចំនួន២នាក់ ភេទប្រុស ដោយចាប់យកវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ចំនួន ៥១ ៤២៨គ្រាប់ មានទម្ងន់ប្រមាណ ១៨គីឡូក្រាម។

ជនសង្ស័យ ទាំង២នាក់ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីស៊ើបអង្កេតបន្តតាមនីតិវិធី៕

RELATED ARTICLES