Friday, January 9, 2026
Homeតារាខ្មែរល្អហួស រកបានដៃគូថ្មី

ល្អហួស រកបានដៃគូថ្មី

ភ្នំពេញ ៖ គេធ្លាប់តែឃើញស្រីស្រស់ ល្អហួស ច្រៀងឆ្លងឆ្លើយជាមួយ Dj កណ្ដុរ តាំងពីនៅក្មេង រហូតដល់ក្រមុំ តែពេលនេះ នាងរកបានដៃគូថ្មីហើយ នោះគឺតារាចម្រៀង ម៉ា ច័ន្ទបញ្ញា តាមរយៈការចាប់ដៃគ្នាច្រៀងបទថ្នាក់ជាតិ «គន់មើលទៅមេឃ» ដែលមានតារាជាច្រើន ចូលរួមសម្ដែងរបាំ លើកទង់ជាតិកម្ពុជា បង្ហាញពីអត្តសញ្ញា ណជាតិខ្មែរ ។ តាមរយៈបទនេះ ល្អហួស ឡើងកូដមួយក្រឺតទៀត ព្រោះមានឱកាសច្រៀងបទថ្នាក់ជាតិ ទាំង វ័យក្មេង ហើយបទ «គន់មើលទៅមេឃ» ដែលចេញ MV កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល ចែករំលែក (Share) ផងដែរ ។

 Dj កណ្ដុរ និងកញ្ញាល្អហួស

លោកម៉ា ច័ន្ទបញ្ញា

លោក គឹម សាន្ដ  ជាពូ និងកាន់ការងារសិល្បៈរបស់ល្អហួស បានប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា ល្អហួស មិនដែលប្រកាន់ដៃគូចម្រៀងទេ ពោលគឺជាមួយតារាណាក៏នាងអាចច្រៀងសម្ដែងបានដែរ ឲ្យតែមានការតម្រូវ។ ពូរបស់ល្អហួស បន្ថែមថា ទាក់ទងការច្រៀងបទ «គន់មើលទៅមេឃ» ជាមួយលោកម៉ា ច័ន្ទបញ្ញា នោះ ល្អហួស ក៏មិនបានដឹងខ្លួនមុនដែរ ព្រោះបទនេះ ជាចម្រៀងថ្នាក់ជាតិ ហើយជាការរៀបចំរបស់រាជរដ្ឋាភិបាល ទាំងស្រុង ទាំងការច្រៀង និងផលិត MV ។

 លោកគឹម សាន្ដ ដែលជាអ្នកនាំពាក្យឲ្យល្អហួស បាននិយាយថា ក្មួយស្រីលោក មានមោទនភាពនិងពេញចិត្តក្នុងការថតបទថ្នាក់ជាតិ ហើយទោះជានាងរវល់យ៉ាងណា ក៏ស្វាគមន៍ច្រៀងសម្ដែងបទចម្រៀងថ្នាក់ជាតិនេះ គ្រប់ពេលវេលាទាំងអស់ ។

 ក្រោយបទ «គន់មើលទៅមេឃ» ចេញភ្លាម នៅលើបណ្ដាញសង្គមល្អហួស ក៏បង្ហាញអារម្មណ៍ថា មានកិត្តិយស និងសោមនស្សខ្លាំង ដែលបានច្រៀងបទមួយនេះ ដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជូរមុខទាំងអស់ ឲ្យឈ្នះអស់មារសត្រូវ ។

គួររំលឹកថា មុនចេញបទ «គន់មើលទៅមេឃ» ល្អហួស ធ្លាប់ច្រៀងដៀលថៃ បទ «ចោរសៀមឈ្លានពាន» និងបានចេញសារជាបន្ដបន្ទាប់ ថ្កោលទោសយោធាសៀម ដែលឈ្លានពានទឹកដីកម្ពុជា បង្កឧក្រិដ្ឋកម្មសង្គ្រាម ទាំងលើកទី១ កាលពីខែកក្កដា និងលើកទី២ ខែធ្នូ ឆ្នាំ២០២៥ ។ ល្អហួស ក៏បានបង្កើតមូលនិធិ និងចុះទៅចែកអំណោយជូនវីរកងទ័ព និងជនភៀសសឹក នៅតាមតំបន់ព្រំដែនផងដែរ ។

ចំណែកលោកជុំ ផានិត ហៅនាយកណ្ដុរ ឬ Dj កណ្ដុរ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ទោះបីជាលោកធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយល្អហួស តាំងពីនាងនៅតូច រហូតដល់ពេញវ័យក្រមុំក្ដី ប៉ុន្ដែបទដែលលោកនិងនាងច្រៀង គឺបទកន្ទ្រឹម ហើយទាក់ទងបទចង្វាក់ផ្សេងៗទៀតល្អហួស អាចជ្រើសដៃគូដោយខ្លួនឯង ។ មានការកត់សម្គាល់ថា ជូរី ល្អហួស អាយុ១៧ឆ្នាំ មានឈ្មោះដើមថា សុខ គីមហ័ង  មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហាទេ ។ នាងជាម្ចាស់មកុដ Miss Preteen International Cambodia 2023, Miss Preteen Junior Idol World 2024  និង Miss Teen Cambodia 2025  ។ ស្រីស្រស់ រាងស្វែលស្រលនរូបនេះ កាន់តែធ្វើឲ្យគេទាក់ទាញថែមទៀត នៅពេលដែលនាងលេងម៉ូដរថយន្ដទំនើបៗ ដូចជា ម៉ាក Lamborghini និង Mercedes ជាដើម៕

RELATED ARTICLES