ខេត្តកំពង់ស្ពឺ ៖ កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង យីហោ YJC ប្រមាណជាង ២ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាបិទផ្លូវជាតិលេខ៣ បង្កឱ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរឆ្លងកាត់ អស់ជាច្រើនម៉ោង ខណៈដែលមេការជនជាតិចិន ប្រមាថមើលងាយកម្មករ ដែលជាជនជាតិខ្មែរ និងមិនបើកប្រាក់បំណាច់ឆ្នាំជា ពិសេស ថ្ងៃបុណ្យជាតិ ៧មករា មិនអនុញ្ញាតឱ្យកម្មករឈប់សម្រាក។

ការតវ៉ាបិទផ្លូវជាតិលេខ៣ ពីសំណាក់កម្មករ-កម្មការិនីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកកងពិសី។

តាមប្រភពសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានកម្មករ-កម្មការិនី ប្រមាណ២៣០០នាក់ មកពីរោងចក្រផលិ តស្បែកជើង យីហោ YJC ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិធ្លក ឃុំជង្រុក ស្រុកកង ពិសី ខេត្តកំពង់ស្ពឺ បានធ្វើកូដកម្មតវ៉ាបិទផ្លូវជាតិលេខ៣ ដោយសារតែមេការជនជាតិចិន ប្រមាថមើលងាយកម្មករ ដែលជាជនជាតិកម្ពុជា និងមិនបើកប្រាក់បំណាច់ឆ្នាំ ជាពិសេស ថ្ងៃបុណ្យជាតិ ៧មករា មិនអនុញ្ញាតឲ្យកម្មករឈប់សម្រាក ។

លោកចឹក បូរិន ប្រធានមន្ទីរការងារបណ្តោះបណ្តាលនិងវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានឱ្យដឹងតាមទូរស័ព្ទថា រហូត មកដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ នេះ បានបើកផ្លូវធ្វើចរាចរណ៍ជាធម្មតាវិញ ហើយបច្ចុប្បន្ន មន្ទីរការងារ និងមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការដោះស្រាយជាមួយភាគីទាំងពីរ៕
