ខេត្តស្វាយរៀង ៖ រោងចក្រ ១កន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង៣ ស្រុកចន្ទ្រា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីជាងផ្សារដែក ធ្វើឱ្យធ្លាក់កម្ទេចភ្លើង កើតជាអគ្គិភ័យ និងត្រូវបានសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង បាញ់ទឹកពន្លត់។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចរោងចក្រសូដូ ក្នុងតំបន់តាយសេង៣ ស្ថិតនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។

តាមប្រភពសមត្ថកិច្ចស្រុកចន្ទ្រា បានឱ្យដឹងថា ករណីអគ្គិភ័យ ឆេះរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង៣ នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដោយសារមូល ហេតុជាងផ្សារដែក ធ្លាក់កម្ទេចភ្លើង បណ្តាលឱ្យឆេះ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងអធិការដ្ឋាន នគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងរថយន្តពន្លត់អគ្គិ ភ័យ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្លាំងរថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកស្វាយ ទាប ប្រើប្រាស់កម្លាំងសរុប ចំនួន ២០នាក់ ប្រើប្រាស់ឡានទឹក ៣គ្រឿង អស់ទឹក ១ឡាន ពន្លត់រលត់ទាំងស្រុង។

សមត្ថកិច្ច បានបញ្ជាក់ថា ជុំវិញហេតុការណ៍អគ្គិភ័យនេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់នោះទេ៕
