Tuesday, January 13, 2026
Homeសង្គម និងជីវិតប្រទះឃើញទន្សោង ១ហ្វូង ក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក

ប្រទះឃើញទន្សោង ១ហ្វូង ក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក

ខេត្តព្រះវិហារ ៖ យោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស គេបានឃើញសត្វទន្សោងមួយហ្វូងប្រហែល ១០ក្បាល មានតូចមានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាតនៅចំណុចខាងលើ។យោងតាមលោក Ben Davis ដែលទទួលបានសិទ្ធិគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក បានឱ្យដឹងថា កន្លងមក សត្វទន្សោងនៅភូមិសាស្ត្រនេះ មានចន្លោះពី ៧០-១០០ក្បាល កំពុងតែត្រូវបានអភិរក្ស។

សត្វទន្សោង ត្រូវបានចាត់ទុកជាប្រភេទជិតផុតពូជបំផុត (Critically Endangered) យោងតាមបញ្ជីក្រហម IUCN ឆ្នាំ២០២៤ ក្នុងនោះកម្ពុជា មានចំនួនសត្វទន្សោង ច្រើនជាងគេ ក្នុងចន្លោះពី១៥០០-៤០០០ក្បាល។សូមចូលរួមថែរក្សា និងអភិរក្សសត្វទន្សោង ដែលជាសម្បត្តិធម្មជាតិរបស់យើង៕

RELATED ARTICLES