Thursday, January 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសារមន្ទីរខេត្តស្វាយរៀង បើកឱ្យពលរដ្ឋចូលទស្សនាវត្ថុបុរាណ

សារមន្ទីរខេត្តស្វាយរៀង បើកឱ្យពលរដ្ឋចូលទស្សនាវត្ថុបុរាណ

ខេត្តស្វាយរៀងៈ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង ប្រកាសបើកឱ្យប្រជាពលរដ្ឋ និស្សិត សិស្សា​នុសិស្ស និងសាធារណជន ចូលទស្សនាវត្ថុបុរាណ នៅក្នុងសារមន្ទីរខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តស្វាយរៀង ដើម្បីស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា និងប្រវត្តិសាស្ត្រ ក្នុងខេត្តស្វាយរៀង។

តាមរយៈសេចក្តីជូនដំណឹង បានឱ្យដឹងថា ចំពោះការចូលទស្សនា ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹក ៖ ចាប់ពីម៉ោង ៧និង០០ ដល់ម៉ោង១១និង៣០នាទីព្រឹក ពេលរសៀល ៖ ចាប់ពីម៉ោង ២និង០០ ដល់ម៉ោង ៥និង៣០នាទីល្ងាច។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

RELATED ARTICLES