Tuesday, March 31, 2026
Homeសេដ្ឋកិច្ចជាតិបញ្ចុះពន្ធសម្ភារៈ និងរថយន្តអគ្គិសនី 0% ចាប់ពីខែមេសា

បញ្ចុះពន្ធសម្ភារៈ និងរថយន្តអគ្គិសនី 0% ចាប់ពីខែមេសា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលបញ្ចុះអត្រាពន្ធគយ និងអត្រាអាករលើមុខទំនិញនាំចូល-នាំចេញសំខាន់ៗ មួយ ចំនួន ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

យោងតាមការប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចធ្វើការកែសម្រួលបញ្ចុះតម្លៃអត្រាពន្ធគយ និងអត្រាអាករ នាំចេញលើមុខទំនិញមួយចំនួន ពាក់ព័ន្ធនឹងគ្រឿងប្រើប្រាស់ អគ្គិសនី ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ចង្កៀងសូឡា ព្រមជាមួយនឹងគ្រឿងប្រើប្រាស់អគ្គិសនីមួយចំនួនទៀត ក្នុងនោះក៏រួមមាន រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករនាំចេញ លើមុខទំនិញមួយចំនួនដូចខាងក្រោម ៖

១- បញ្ចុះអត្រាពន្ធនាំចូលពី 7% មក 0% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសន្បី ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀង សូឡា ចំនួន ០៩ បន្ទាត់ពន្ធ

២- បញ្ចុះអត្រាពន្ធនាំចូលពី 15% មក 0% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ប្រព័ន្ធថាមពល សូឡា អាគុយលីចូម (អាគុយកុំព្យូទ័រយួរដៃ អាគុយយន្តហោះ អាគុយយានយន្ត អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម) ចង្ក្រានកម្តៅអគ្គិសន្បី កំសៀវអគ្គិ​សន្បី រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ

៣- បញ្ចុះអត្រាពន្ធនាំចូលពី 35% មក 7% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ

៤- បញ្ចុះអត្រាពន្ធនាំចូលពី 35% មក 0% លើមុខទំនិញ ចង្ក្រានអគ្គិសន្បី ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួ​សារ​ប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ

៥- បញ្ចុះអត្រាអាករនាំចេញពី 25% មក 10% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់​ពន្ធ។

អត្រាពន្ធគយ និងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ…៕

RELATED ARTICLES