Tuesday, March 31, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ រលំផ្ទះ៥ខ្នង

ខ្យល់កន្ត្រាក់ រលំផ្ទះ៥ខ្នង

ខេត្តបាត់ដំបងៈ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៥ខ្នង បានរងការខូចខាតយ៉ាងដំណំ ក្រោយពីទទួលរងបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ទាំងគ្មានភ្លៀងសូម្បី១តំណក់ តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់មន្ត្រីមូលដ្ឋាន បានឱ្យដឹងថា លំនៅឋានដែលរងការខូចខាតចំនួន៥ខ្នង ក្នុងនោះ មានឃ្លាំងស្តុកកសិផល ១ខ្នងផង នៅឃុំចែងមានជ័យ ដោយខ្យល់កន្ត្រាក់មួយប្រាវនោះ គឺនៅភូមិប៉ៃឡាំ ខូច ខាតចំនួន២ខ្នង (របើកដំបូល១ខ្នង និងរលំដល់ដី១ខ្នង)។ ចំណែកនៅភូមិកំពង់គល់ ខូចខាតចំនួន១ខ្នង (របើក ដំបូល) និងនៅភូមិបុះខ្នុរ ខូចខាតអស់ចំនួន២ខ្នង ក្នុងនោះ១ខ្នង ជាឃ្លាំងស្តុកកសិផល។

លោកហេង បារាំង អធិការស្រុកបាណន់ បានបញ្ជាក់ប្រាប់ថា ពេលនោះ ផ្ទៃមេឃងងឹតខ្លាំង តែហាក់ដូចគ្មានភ្លៀងទេ ប៉ុន្តែមានខ្យល់ វាយប្រហារខ្លាំង ហើយបានប៉ះទង្គិចខ្លាំងទៅលើឃុំចែងមានជ័យ។

លោកអធិការ បានបន្តថា មិនយូរប៉ុន្មាន មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ខ្យល់កន្ត្រាក់បានវាយប្រហារយ៉ាងខ្លាំង ធ្វើឱ្យលំនៅឋាន របស់ប្រជាពលរដ្ឋមួយចំនួនបានរងការខូចខាតហើយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ ប៉ុន្តែជាមួយគ្នានោះ ក៏មានភ្លៀងធ្លាក់ខ្លះៗដែរ តែមិន ធំដុំទេ។ តុល្យការចុងក្រោយ ខូចខាតផ្ទះ៤ខ្នង និងឃ្លាំងស្តុកកសិផល១ខ្នងប៉ុណ្ណោះ ដោយសារខ្យល់កន្ត្រាក់នារដូវប្រាំង៕

RELATED ARTICLES