Saturday, June 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់គោយន្តដឹកឈើ ៤គ្រឿង

ចាប់គោយន្តដឹកឈើ ៤គ្រឿង

ខេត្តសៀមរាប ៖ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានបើកប្រតិបត្តិការស្ទាក់ឃាត់ចាប់គោយន្តកន្ត្រៃ ចំនួន៤គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ដោយដកហូតបានវត្ថុតាង ឈើប្រមាណ ៤ម៉ែត្រគូប។

ប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនផល អនុផលព្រៃឈើនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិកញ្ចន់រុន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញ បានធ្វើកោរហូតវត្ថុតាង រួមមាន ១-គោយន្តកន្ត្រៃ ចំនួន៤គ្រឿង។ ២-ឈើអារ ប្រភេទលេខ៣ (ចំបក់) សរុបចំនួន៤ម៉ែត្រត្រីគុណ១០៥ (បួនម៉ែត្រត្រីគុណ មួយរយប្រាំ)។

ចំពោះវត្ថុតាងចាប់យកទាំងអស់ខាងលើ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ន នៅស្នាក់ការសង្កាត់រដ្ឋ បាលព្រៃឈើ ស្រែណូយ ស្ថិតនៅក្នុងភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES