Saturday, June 13, 2026
Homeសន្ដិសុខសង្គមឡានទំនើបបុករបាំងថ្ម ខ្ទេចមុខ

ឡានទំនើបបុករបាំងថ្ម ខ្ទេចមុខ

ភ្នំពេញ ៖ បុរសបរទេសម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់១កង់ ចំណែករថយន្ត ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក ESCALADE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CG-7759 បើកបរដោយបុរសម្នាក់ជាជនបរទេសម្នាក់ ធ្វើដំ ណើរចេញពីបុរីមួយ បួងចង្កូតបត់ឡើងតាមផ្លូវ៦០ម៉ែត្រ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន និងមិនប្រ យ័ត្ន ជ្រុលបុករបាំងថ្មពុះចែកផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់រលំចំនួន ១ផ្ទាំង ចំណែករថយន្តបង្កហេតុ ខូច ខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

 ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ បានចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES