ក្លឹប Leicester បានផ្តួលក្រុម Southampton ក្នុងការតាមប្រមាញ់យកកីឡាករខ្សែបម្រើ James Maddison ពីក្លឹបកូនចាប់ Norwich។
នេះបើយោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី18 ខែមិថុនា ឆ្នាំ2018។
ក្លឹប Leicester កំពុងចរចាជិតឈានដល់ដំណាក់កាលចុងក្រោយហើយ ក្នុងការទិញកីឡាករខ្សែបម្រើ James Maddison ក្នុងតម្លៃជាង28លានដុល្លារ។ កាលពីរដូវកាលកន្លងទៅ កីឡាកររូបនេះរកបាន15គ្រាប់។ ប្រសិនបើការចរចាបានសម្រេចមែននោះ កីឡាករក្រុមជម្រើសជាតិអង់គ្លេស អាយុក្រោម21ឆ្នាំរូបនេះ នឹងទទួលបានកុងត្រារយៈពេល5ឆ្នាំ។
សម្រាប់រដូវកាលនេះ ក្លឹប Leicester ចំណាយអស់ជិត70លានដុល្លារហើយ បន្ទាប់ពីសមាជិកថ្មី Jonny Evans និង Ricardo Pereira។
គួរបញ្ជាក់ថា សម្រាប់រដូវកាលដោះដូរកីឡាករនេះ ក្លឹប Man Utd បានចំណាយលុយច្រើនជាងគេ។
កីឡាករ James Maddison បានចូលមកលេងឱ្យក្លឹប Norwich កាលពីឆ្នាំ2016 ប៉ុន្តែត្រូវបានក្លឹបនេះឱ្យទៅក្លឹប Coventry និង Aberdeen ខ្ចីជើង។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន15គ្រាប់ ក្នុង42ប្រកួត៕