Saturday, July 5, 2025
Homeកីឡាអន្ដរជាតិWayne Rooney មានជំនឿថា Ronaldo អាចជួយ Juventus ឈ្នះពាន Champion League

Wayne Rooney មានជំនឿថា Ronaldo អាចជួយ Juventus ឈ្នះពាន Champion League

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Wayne Rooney និងជាមិត្តជិតស្និទ្ធជាមួយកីឡាករ Ronaldo មានជំនឿថា កីឡាកររូបនេះនឹងជួយឱ្យក្លឹបសេះបង្កង់ Juventus ឈ្នះពាន Uefa Champion League នៅរដូវកាលនេះ។

Raonaldo បានជួយឱ្យក្លឹប Real Madrid លើកពាន Champion League ៣រដូវកាលជាប់ៗគ្នា មុនពេលផ្លាស់ទៅ Juventus ក្នុងតម្លៃ១១៧លានដុល្លារ កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

ថ្លែងប្រាប់កាសែត CNN កាលពីពេលថ្មីៗនេះ កីឡាករ Rooney បាននិយាយថា វត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជាកាដូដ៏ធំរបស់ Juventus។ បទពិសោធន៍ជាង១០ឆ្នាំ របស់ Ronaldo នឹងនាំយកគ្រាប់បាល់មកឱ្យក្លឹប Juventus ជាមួយនឹងការលើកពាន Champion League ផងដែរ។

Rooney បានបន្ថែមទៀតថា ការលើកពាន Champion League ៣សម័យកាលជាប់ៗគ្នា របស់ Ronalo ជាមួយក្លឹប Real Madrid វាពិតជាមេរៀនមួយដ៏មានតម្លៃបំផុត សម្រាប់មិត្តរួមក្រុម Juventus រៀនសូត្រ និងយកគំរូតាម៕

RELATED ARTICLES