Monday, July 28, 2025
Homeព័ត៌មានជាតិជីដូនស្តីប្រដៅបន្តិចបន្តួច ចៅប្រុសទះ៥កំផ្លៀងផ្កាប់មុខ

ជីដូនស្តីប្រដៅបន្តិចបន្តួច ចៅប្រុសទះ៥កំផ្លៀងផ្កាប់មុខ

ខេត្តតាកែវ ៖ ស្ត្រីវ័យ៨០ឆ្នាំម្នាក់ ព្រោះតែខឹងនឹងចៅប្រុសប្រើមិនបានតាមបំណង ក៏ស្តីបន្ទោសចៅ២-៣មាត់ ស្រាប់តែចៅប្រុសចិត្តកំណាចផ្ទុះកំហឹង ក៏ស្ទុះទៅទះកំផ្លៀងជីដូនបង្កើតរបស់ខ្លួនចំនួន៥កំផ្លៀង បណ្តាលឱ្យជីដូនដួលផ្កាប់ទៅលើឥដ្ឋការ៉ូមុខរបងរបួសហើមពោរមុខ។
ករណីចៅប្រុសប្រើហិង្សាទះកំផ្លៀងជីដូនបណ្តាលឱ្យដួលផ្កាប់មុខនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់។

ចៅប្រុសចិត្តកំណាច ដែលដាច់ចិត្តលើកដៃវ៉ៃជីដូនបង្កើតអាយុ៨០ឆ្នាំ មានឈ្មោះកែវ វីរៈ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកលោកយាយរងគ្រោះ មានឈ្មោះប៉ុក សៀក អាយុ៨០ឆ្នាំ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ លោកយាយរងគ្រោះជាជីដូន បានហៅជនដៃដល់ជាចៅប្រុស ឱ្យជួយបើកទ្វារឱ្យគាត់ ដើម្បីគាត់ចូលទៅយកអង្ករដាំបាយ ប៉ុន្តែដោយសារចៅប្រុសរូបនេះ ក្របើកទ្វារពេក ទើបជីដូនបានស្តីបន្ទោសចៅប្រុស ២-៣ម៉ាត់ទៅ ស្រាប់តែធ្វើឱ្យចៅប្រុសនេះខឹង ក៏ស្ទុះទៅធាក់ទ្វារ១ជើង បណ្តាលឱ្យរបើក។ ឃើញបែបនេះ ជីដូនច្រឡោតខឹង ក៏បានចូលទៅរកវាយជនដៃដល់ជាចៅប្រុស ស្រាប់តែភ្លាមនោះ ជនដៃដល់ បានស្ទុះទៅទះកំផ្លៀងជីដូន ចំនួន៥ដៃ បណ្តាលឱ្យជីដូនដួលផ្កាប់មុខទៅនឹងឥដ្ឋការ៉ូ រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារ ប្រញាប់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីសង្គ្រោះ។

ក្រោយកើតហេតុ ជនដៃដល់ឈ្មោះ កែវ វីរះ បានយកដែកទៅគាស់ទ្វារបន្ទប់របស់អ៊ុំបង្កើត ឈ្មោះកែវ រ័ត្ន ភេទប្រុស អាយុ៥៤ឆ្នាំ ដែលមានផ្ទះនៅជាប់គ្នា បំណងលួចយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1J-9466 បម្រុងគេចខ្លួន តែក៏ត្រូវពូឈ្មោះកែវ សារ៉ាត់ អាយុ៤១ឆ្នាំ បានឃើញ ក៏ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីតែម្តង៕

RELATED ARTICLES