Monday, July 28, 2025
Homeព័ត៌មានជាតិប្តីឈឺ ខឹងប្រពន្ធអត់នៅជិតមើលថែ ចងកសម្លាប់ខ្លួន

ប្តីឈឺ ខឹងប្រពន្ធអត់នៅជិតមើលថែ ចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ និងបានមករស់នៅជាមួយម្តាយជរាតែ២នាក់ ចំណែកប្រពន្ធនិងកូន៥នាក់ទៀត រស់នៅឆ្ងាយ មិនបាននៅក្បែរមើលថែ ទើបធ្វើឱ្យបុរសរូបនេះតូចចិត្ត ក៏លបទៅចងកសម្លាប់ខ្លួន និងត្រូវបានម្តាយជរាប្រទះ ឃើញ ស្រែកភ្លាត់សំឡេង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះរបស់ជន រងគ្រោះ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ។

បុរសដែលសម្រេចចិត្តចងកធ្វើអត្តឃាត មានឈ្មោះចាន់ ឡន អាយុ៤៨ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិគោខ្ចង់ ឃុំគោខ្ចង់ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានប្រពន្ធនិងកូនៗប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះសព្វថ្ងៃស្នាក់នៅតែ២នាក់ម្តាយជរាប៉ុណ្ណោះ ខណៈដែលប្រពន្ធ និងកូន៥នាក់ទៀត រស់នៅខេត្តព្រៃវែងឯណោះ។ មិនតែប៉ុណ្ណោះជនរងគ្រោះ បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយទៀតផង លុះទំនងជាជំងឺធ្វើទុក្ខ ធ្វើឱ្យជនរងគ្រោះពិបាកទ្រាំ ណាមួយតូចចិត្តប្រពន្ធកូននៅឆ្ងាយ អត់មានអ្នកមើលថែផង ទើបដាច់ចិត្តគិតខ្លីតែម្តង។

តាមសម្តីស្ត្រីចំណាស់ជាម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្នុងចន្លោះម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ គាត់បានឮសំឡេងប៉្រាវដែរ ប៉ុន្តែគាត់ងើបមិនរួច ដោយស្មានថាកូនគាត់អូសតុ លុះនៅម៉ោងខាងលើថ្ងៃរះចាំងឃើញព្រាលៗ ទើបប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យគាត់ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាង ចោមរោមមើលនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង៕

RELATED ARTICLES