Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិព្យុះ Jebi កំពុងវាយប្រហារភាគខាងត្បូង ប្រទេសជប៉ុន

ព្យុះ Jebi កំពុងវាយប្រហារភាគខាងត្បូង ប្រទេសជប៉ុន

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានថ្លែងប្រាប់សារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្ន្នាំ២០១៨ ព្យុះ Jebi បានកំពុងវាយប្រហារមកលើភាគខាងត្បូង ប្រទេសជប៉ុន យ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។

ព្យុះ Jebi ដែលជាព្យុះទី២១ ប្រចាំតំបន់អាស៊ី បានបោះបោកមកលើទីក្រុងតូគូស៊ីម៉ា ភាគនិរតីប្រទេសជប៉ុន ដែលបានបង្កឱ្យមានខ្យល់ ព្យុះជំនន់ទឹកភ្លៀង និងការបាក់ដី។

ព្យុះនេះមានល្បឿន២២០គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈដែលរដ្ឋមន្ត្រីក្រសួងឧតុនិយម បានចេញសេចក្តីព្រមានឱ្យជម្លៀសប្រជាជនជាង១លាននាក់ នៅភាគខាងលិច និងកណ្តាលនៃប្រទេសជប៉ុន។

ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ ពុំទាន់មានរបាយការណ៍ស្តីពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ។

ដោយឡែក លោកស៊ីនស៊ូ អាបេ ក៏បានចេញសេចក្តីអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនទៅរកកន្លែងសុវត្ថិភាព និងជំរុញឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោកចាត់វិធានការចាំបាច់ និងបន្ទាន់ ដើម្បីជួយសង្គ្រោះ។

គួររំលឹកថា ព្យុះ  Jebi  ធ្លាប់បានកើតឡើងមកលើប្រទេសជប៉ុន ម្តងរួចមកហើយ កាលពីឆ្នាំ១៩៩៣ ប៉ុន្តែពុំមានកម្លាំងខ្លាំងដូចពេល នេះទេ៕

RELATED ARTICLES