Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិត្រាំ ព្រមានស៊ីរី និងសម្ព័ន្ធមិត្ត មិនឱ្យវាយប្រហារទីតាំងរឹងមាំចុងក្រោយរបស់ពួកឧទ្ទាម

ត្រាំ ព្រមានស៊ីរី និងសម្ព័ន្ធមិត្ត មិនឱ្យវាយប្រហារទីតាំងរឹងមាំចុងក្រោយរបស់ពួកឧទ្ទាម

កាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានព្រមានប្រទេសស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន រុស្ស៊ី និងអ៊ីរ៉ង់ កុំឱ្យធ្វើការវាយប្រហារទៅលើទីតាំងរឹងមាំចុងក្រោយរបស់ពួកឧទ្ទាម  នៅក្នុងខេត្ត Idlib ភាគខាងជើងនៃប្រទេសស៊ីរី។

នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

លោកដូណាល់ ត្រាំ បានសរសេរសារព្រមានតាមគេហទំព័រ Twitter ថា “ប្រធានាធិបតីស៊ីរី លោកអាសាដ មិនត្រូវព្រងើយកន្តើយចំពោះការវាយប្រហារនៅខេត្ត Idlib”។

រុស្ស៊ី និងអ៊ីរ៉ង់ អាចនឹងបង្កើតឱ្យមានកំហុសមនុស្សធម៌ និងបង្កឱ្យមានសោកនាដកម្មមនុស្សជាតិ។ លោកអាសាដ គួរតែទប់ស្កាត់រឿងនេះ កុំឱ្យកើតឡើង។

ការព្រមានរបស់ប្រធានាធិបតីស៊ីរី បានកើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោក Mike Pompoe  បានចេញសេចក្តីព្រមានស្រដៀងគ្នានេះ ចំពោះរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov ដោយលើកឡើងថា ការវាយប្រហារទៅលើខេត្ត Idlib គឺជាសោកនាដកម្មដ៏ធំមួយ។

យោងទៅតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិស៊ីរី បានឱ្យដឹងថា “ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ របបដឹកនាំរបស់លោកអាសាដ បានបញ្ជូនកងទាហាន និងកាំភ្លើងយន្តធុនធ្ងន់ ទៅកាន់ខេត្ត Idlib ដើម្បីត្រៀមបើកការប្រយុទ្ធ”។

កាលដែលអាមេរិក មិនចង់ឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្ត វាយប្រហារទៅលើទីតាំងចុងក្រោយនោះ ដោយសារតែបារម្ភខ្លាចមានការប្រើប្រាស់អាវុធគីមី ដែលអាចសម្លាប់ជីវិតមនុស្សជាច្រើន។

យោងតាមរបាយការណ៍ស្នងការជាន់ខ្ពស់ ទទួលបន្ទុកជនភៀសខ្លួន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១១ ប្រជាជនស៊ីរី ប្រហែល៦,២លាននាក់ ត្រូវបានជម្លៀសចេញ និង៦,៣លាននាក់ បានភៀសខ្លួនទៅបរទេស ក្នុងឋានៈជាជនភៀសខ្លួន៕

RELATED ARTICLES