Monday, July 28, 2025
Homeព័ត៌មានជាតិកូនស្រីចេញពីផ្ទះ៥ថ្ងៃ ម៉ែភ័យប្រកាសតាមរក

កូនស្រីចេញពីផ្ទះ៥ថ្ងៃ ម៉ែភ័យប្រកាសតាមរក

ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីរូបស្រស់ម្នាក់ បានចេញបាត់ពីផ្ទះដោយមិនដឹងមូលហេតុ អស់រយៈពេល៥ថ្ងៃមកហើយ មិនដឹងជាទៅដល់ណា ទោះជាក្រុមគ្រួសារ តាមស្វែងរកយ៉ាងណា ក៏នៅតែគ្មានដំណឹងសោះ ជាហេតុធ្វើឱ្យ ស្ត្រីជាម្តាយមានការព្រួយបារម្ភ ខ្លាចកូនស្រី ត្រូវមនុស្សមិនល្អ បោកបញ្ឆោត នាំយកទៅធ្វើបាប ក៏ប្រកាសតាមរកកូនស្រីឱ្យវិលមកផ្ទះវិញ។

ក្មេងស្រីរូបស្រស់ ដែលបាត់ខ្លួនដោយមិនដឹងមូលហេតុនេះ មានឈ្មោះហាច ពៅពិសី អាយុ១៤ឆ្នាំ មានលំនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្មេងស្រីហាច ពៅពិសី បានបាត់ចេញពីផ្ទះ កាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។

តាមប្រភពពីស្ត្រីឈ្មោះសុខ ហេង ត្រូវជាម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើបានឱ្យដឹងថា កូនស្រីរបស់គាត់កន្លងមក មិនធ្លាប់ទៅណាដោយគ្មានដំណឹងបែបនេះឡើយ ស្រាប់តែលើកនេះ មិនដឹងជាយ៉ាងម៉េច នាងក៏បានចាកចេញពីផ្ទះទាំងយប់ ដោយមិនបានផ្តល់ដំណឹងឱ្យអ្នកណាម្នាក់បានដឹងទាល់តែសោះ សូម្បីទូរស័ព្ទក៏ទាក់ទងមិនបាន ហើយគិតមកដល់ពេលនេះរយៈពេល៥ថ្ងៃហើយ មិនដឹងថា កូនស្រីមានសុខទុក្ខយ៉ាងណាទេ។

ក្រុមគ្រួសារក្មេងស្រីដែលបាត់ខ្លួន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រី ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ជាក្រុមគ្រួសារផង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០៨៧ ២៣ ២៣ ២៣  និង០១២ ២៣ ១០ ១០៕

RELATED ARTICLES