Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិស្លាប់១១នាក់ ដោយសារព្យុះ Jebi វាយប្រហារប្រទេសជប៉ុន

ស្លាប់១១នាក់ ដោយសារព្យុះ Jebi វាយប្រហារប្រទេសជប៉ុន

យោងតាមអាជ្ញាធរជប៉ុន បានឱ្យដឹងថា ខ្យល់ព្យុះ Jebi ដែលបានបោកបក់កាលពីថ្ងៃអង្គារ ទី០៤ ខែកញ្ញា បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ និងរបួសធ្ងន់-ស្រាលជាងជាច្រើននាក់។ ព្យុះ Jebi បានវាយប្រហារភាគខាងជើង និងកណ្តាលប្រទេសជប៉ុន ក្នុងល្បឿនចាប់ពី១៦០គីឡូម៉ែត្រ ទៅដល់២២០គីឡូម៉ែត្រ ក្នុង១ម៉ោង បានចុះថមថយកម្លាំងបន្តិចម្តងៗ គិតមកត្រឹមថ្ងៃពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

នេះគឺជាខ្យល់ព្យុះ ដែលមានកម្លាំងធំបំផុត ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បាក់រលំអគារ និងទឹកជំនន់នៅក្នុងព្រលានយន្តហោះ ដែលនៅជាប់មាត់សមុទ្រ។

គួររំលឹកថា ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨ នេះ បានទទួលរងគ្រោះធម្មជាតិ ៣លើកបន្តបន្ទាប់គ្នា។ កាលពីចុងខែសីហា មានទឹកជំនន់ និងការបាក់ដី ដែលបានសម្លាប់មនុស្សជាង២០០នាក់។ បន្ទាប់មក ប្រទេសដែលសម្បូរដោយកោះមួយនេះ ក៏បានជួបនឹងរលកកម្តៅម្តងទៀត ដែលបានសម្លាប់មនុស្សជិត១២០នាក់៕

RELATED ARTICLES