នៅក្នុងដំណើរទស្សនកិច្ចមកកាន់បណ្តាប្រទេសអាស៊ីខាងត្បូង លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមជជែកគ្នាយ៉ាងតឹងតែង ដើម្បីដោះស្រាយអំពើភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន និងចាប់ផ្តើមពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសឥណ្ឌា។
នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃពុធ ទី05 ខែកញ្ញា ឆ្នាំ2018។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងពង្រឹងយុទ្ធសាស្ត្រ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសឥណ្ឌា ក្នុងកិច្ចប្រឹងប្រែងទប់ទល់ជាមួយឥទ្ធិពលរបស់ចិន ដែលចេះតែកើនឡើងៗ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ដំណើរទស្សនកិច្ចរបស់លោក Mike ស្របពេលដែលប្រធានាធិបតីចិន ស៊ី ជីងពីន កំពុងតែធ្វើដំណើរបំពេញទស្សនកិច្ចនៅទ្វីបអាហ្វ្រិក ក្នុងគោលបំណងពង្រឹងអំណាចរបស់ខ្លួនទប់ទល់ជាមួយអាមេរិក ដែរ។
ជាមួយគ្នានេះដែរ លោក Mike នឹងទៅជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្មី គឺលោក Imran Khan។
ប្រធានាធិបតីថ្មីប៉ាគីស្ថាន រូបនេះ ត្រូវបានគេស្គាល់ថា គឺជាមនុស្សម្នាក់ដែលចូលចិត្តរិះគន់គោលនយោបាយសហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអាហ្វហ្គានីស្ថាន ប៉ុន្តែចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតី កាលពីខែមុន គាត់ចាប់ផ្តើមចង់ធ្វើទំនាក់ទំនងល្អជាមួយទីក្រុងវ៉ាស៊ីនតោន វិញ។
នៅដើមខែនេះ សហរដ្ឋអាមេរិក បានកាត់ជំនួយមនុស្សធម៌ ចំនួន300លានដុល្លារ មកឱ្យប្រទេសប៉ាគីស្ថាន៕