Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន ស្លាប់៨ បាត់ខ្លួនជាង៤០នាក់

រញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ វាយប្រហារប្រទេសជប៉ុន ស្លាប់៨ បាត់ខ្លួនជាង៤០នាក់

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ ២០១៨ បានឱ្យដឹងថា គ្រោះមហន្តរាយរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រ កំពុងវាយប្រហារនៅលើកោះហុកកៃដូ ភាគខាងជើងនៃប្រទេសជប៉ុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់បាត់បង់ជីវិត និងរងរបួសជាង១០០នាក់ ខណៈដែលមនុស្ស៤០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ។

ទោះជាយ៉ាងណាក្តី ពុំទាន់មានការប្រកាសអាសន្នពីរលកស៊ូណាមិ នៅឡើយទេ។

សាកសពជាច្រើនត្រូវបានគេរកឃើញនៅក្នុងគំនរបាក់បែក នៅភាគជើងនៅប្រទេសជប៉ុន រញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ៦២គីឡូម៉ែត្រ ពីទីប្រជុំជនតំបន់សាបពរ៉ូ។

នៅក្នុងគ្រោះធម្មជាតិរញ្ជួយដីនេះដែរ ធ្វើឱ្យពលរដ្ឋជប៉ុន ជិត៣លាននាក់ គ្មានអគ្គិសនីប្រើប្រាស់។

នេះបើយោងតាមប្រភពព័ត៌មានពីក្រុមហ៊ុនផ្គត់ផ្គង់ថាមពល នៅកោះហុកកៃដូ។

គួររំលឹកថា ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៨ នេះ បានទទួលរងគ្រោះធម្មជាតិ៤លើកបន្តបន្ទាប់គ្នា។ កាលពីចុងខែសីហា មានទឹកជំនន់ និងការបាក់ដី ដែលបានសម្លាប់មនុស្សជាង២០០នាក់។ បន្ទាប់មក ប្រទេសដែលសម្បូរដោយកោះមួយនេះ ក៏បានជួបនឹងរលកកម្តៅម្តងទៀត ដែលបានសម្លាប់មនុស្សជិត១២០នាក់ និងគ្រោះធម្មជាតិរញ្ជួយដី នៅក្នុងសប្តាហ៍នេះ៕

RELATED ARTICLES