ស្ត្រីជាច្រើនអាចកង្វល់រឿងរដូវមកច្រើនខុសប្រក្រតី តែអាចកែអាការទាំងនេះបាន ដោយម៉ង់ហ្គាណែស ព្រោះវាជួយធ្វើឱ្យប្រព័ន្ធបន្តពូជធ្វើការតាមធម្មតា និងជួយបញ្ចោញអ័រម៉ូនភេទ។ ប្រសិនស្ត្រីខ្វះធាតុម៉ង់ហ្គាណែស អាចនាំឱ្យរដូវមកច្រើនខុសប្រក្រតីបាន។ ដូច្នេះ គួរទទួលទានអាហារដែលមានម៉ង់ហ្គាណែសច្រើន ដើម្បីកែសម្រួលរដូវដែលមកខុសប្រក្រតី ឱ្យត្រឡប់ទៅកាន់តុល្យភាព។
ចំពោះអាហារដែលមានម៉ង់ហ្គាណែសច្រើន ដូចជា សណ្តែក ស្រូវសាលី ពោត អង្ករ គ្រាប់ ស្វាយចន្ទី អាល់ម៉នដ៍ គ្រាប់ឈូករ័ត្ន រួមទាំង បន្លែផ្លែឈើ ដូចជា ផ្លែប៊័រ ម្នាស់ ខាត់ណា ស្ពៃក្តោប ចេក និងទំពាំងបាយជូរ។ល។…៕