Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិលោកគីម ជុងអ៊ុន អញ្ជើញដូណាល់ ត្រាំ ជួបប្រជុំទ្វេភាគីលើកទី២

លោកគីម ជុងអ៊ុន អញ្ជើញដូណាល់ ត្រាំ ជួបប្រជុំទ្វេភាគីលើកទី២

យោងតាមប្រភពពីមន្ត្រីនៅសេតវិមាន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្ន្នាំ២០១៨ បានឱ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានសរសេរសំបុត្រមួយច្បាប់ ផ្ញើជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីឱ្យមានជំនួបប្រជុំលើកទី២ នៅពេលដ៏ខ្លីខាងមុខនេះ។

លោកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមាន បានប្រកាសកាលពីថ្ងៃទី១០ ខែកញ្ញា ថា “សំបុត្ររបស់លោកគីម ជុងអ៊ុន បានមកដល់ដៃដូណាល់ ត្រាំ ដែលជាលិខិតដ៏កក់ក្តៅ និងវិជ្ជមានដែលជាការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ”។

លោកស្រីបានបន្តទៀតថា “ខ្លឹមសារសំខាន់នៅក្នុងសំបុត្រនោះ គឺចង់ឱ្យមានជំនួបប្រជុំកំពូលលើកទី២ នៅដំណាច់ឆ្នាំនេះ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី។

នេះគឺជាការវិវឌ្ឍន៍មួយជំហានទៅមុខ  បន្ទាប់ពីប្រទេសទាំងពីរស្ទើរតែមើលមុខគ្នាមិនចំ មួយរយៈពេលចុងក្រោយនេះ។

ទោះបីជាជំនួបលើកទីមួយ មិនសូវទទួលបានផ្លែផ្កាយ៉ាងណាក៏ដោយ ប៉ុន្តែ សម្រាប់សហរដ្ឋអាមេរិក បានចាត់ទុកថា ជាជោគជ័យមួយជំហាន ដោយសារតែក្រោយជំនួបប្រជុំលើកទីមួយ កូរ៉េខាងជើង បានយល់ព្រមដោះលែងជនជាតិអាមេរិក ឱ្យមានសេរីភាពឡើងវិញ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានអាមេរិក  ការផ្អាកបាញ់គ្រាប់មីស៊ីល និងថ្មីៗចុងក្រោយនេះ កូរ៉េខាងជើង មិនបានធ្វើព្យុះហយាត្រាបង្អួតមីស៊ីលរបស់ខ្លួនទេ នៅក្នុងខួបលើកទី៧០ ដែលបានធ្វើកាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។

បើទោះជានៅក្នុងលិខិតនោះ មិនត្រូវបានគេឱ្យដឹងលម្អិតក៏ដោយ ប៉ុន្តែ របៀបវារៈសំខាន់  គឺគ្មឺនាអ្វីក្រៅអំពីការកាត់រំសាយអាវុធនុយក្លេអ៊ែរនោះទេ៕

RELATED ARTICLES