Thursday, August 21, 2025
Homeព័ត៌មានអន្តរជាតិតុលាការប្រេស៊ីល បញ្ចប់បេក្ខភាពប្រធានាធិបតី Da Silva សម្រាប់ការបោះឆ្នោតខាងមុខ

តុលាការប្រេស៊ីល បញ្ចប់បេក្ខភាពប្រធានាធិបតី Da Silva សម្រាប់ការបោះឆ្នោតខាងមុខ

លោក Luiz Inacio Lula Da Silva អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានគេដកបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោត នៅខែក្រោយ។

លោក Hoffman ប្រធានគណបក្សកម្មករ បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ ថា “លោក Da Silva ត្រូវបានគណកម្មាធិការនាយកប្រជុំដកបេក្ខភាពតំណែងប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅខាងពលេមុខ”។

នេះបើយោងតាមប្រភពព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨។

តុលាការកំពូលប្រេស៊ីល បានរារាំងបេក្ខភាពលោក Da Silva មិនឱ្យឈរឈ្មោះធ្វើជាប្រធានាធិបតី ដោយសារតែលោកមានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ។

លោក Hoffman បាននិយាយថា “លោក Ferando នឹងត្រូវឈរឈ្មោះជំនួសលោក Da Silva ដើម្បីបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្ន្នាំ២០១៨”។

លោក Da Silva ធ្លាប់ធ្វើជាប្រធានាធិបតីប្រេស៊ីល ក្នុងចន្លោះឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះទេ។

ប្រធានគណបក្សកម្មករ បានប្រកាសការសម្រេចនេះនៅខាងក្រៅមន្ទីរឃុំខ្លួន ដែលអតីតប្រធានាធិបតី វ័យ៧២ឆ្នាំរូបនេះ ត្រូវជាប់គុករយៈពេល១២ឆ្នាំ៕

លោក Luiz Inacio Lula Da Silva
RELATED ARTICLES